VOV WorldVOV World
សហគមន៍អន្តរជាតិបន្តគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
03/07/2014 11:26
Vovworld-នារសៀលថ្ងៃទី៣កក្កដា ក្រសួងការបរទេសវៀតណាមបាន​រៀបចំសន្និសីទកាសែតប្រចាំប្រកាសសកម្មភាពការទូតមួយចំនួនរបស់វៀតណាម
សហគមន៍អន្តរជាតិបន្តគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (vietnamplus.vn)         Vovworld-នារសៀលថ្ងៃទី៣កក្កដា ក្រសួងការបរទេសវៀតណាមបាន​រៀបចំ សន្និសីទកាសែតប្រចាំប្រកាសសកម្មភាពការទូតមួយចំនួនរបស់វៀតណាមក្នុង រយៈពេលខាងមុខក៏ដូចជាឆ្លើយសំនួរមួយចំនួនរបស់អ្នកយកព័ត៌មានក្នុងនិងក្រៅ ប្រទេសអំពីស្ថានភាពតានតឹងនៅសមុទ្រខាងកើត។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស វៀតណាមលោក Le Hai Binh បានឲ្យដឹងថា ក្នុង​កាលៈ​ទេសៈ​ភាពតានតឹងនៅ សមុទ្រខាងកើត វៀតណាមនៅដំណើរការសកម្មភាព​កិច្ចការបរទេសចូលរួម បណ្ដាវេទិការអន្តរជាតិជាធម្មតា។ នៅបណ្ដាវេទិការ​បណ្ដាប្រទេសុទ្ធតែឡើងសម្លេង គាំទ្រគោលជំហរយុត្តិធម៍ក៏ដូចជាការខំប្រឹង​ប្រែងអនុវត្តសន្តិវិធីរបស់វៀតណាម ដើម្បីដោះស្រាយបញ្ហាស្ថានីយ៍ខួង Haiyang Shiyou ៩៨១។         ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមស្ដីពីថ្ងៃទី​១សីហា ខាងមុខ​ច្បាប់ការពារមូលដ្ឋានយោធារបស់ចិននឹងចូលជាធរមាន តាម​នោះកងទ័ពចិន មានសិទ្ធិទប់ស្កាត់អ្នកនេសាទបរទេសចូលដំបន់សមុទ្រហាមឃាត់ដោយចិនដាក់ ចេញដោយឯកតោភាគី អ្នកនាំពាក្យ Le Hai Binh បាន​សង្កត់​​ធ្ងន់ថា៖         “យើងខ្ញុំចាត់ទុកថា រាល់សកម្មភាពកាយវិការរបស់ភាគីទាក់ទិននានានៅ​សមុទ្រខាងកើតត្រូវបានគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពអធិបតេយ្យភាពសិទ្ធិ​អធិតេយ្យ​ភាពនិងសិទ្ធិយុត្តាថិការរបស់បណ្ដាប្រទេសទាក់ទិននៅសមុទ្រ​ខាង​កើត មិនធ្វើ ឲ្យស្មុគស្មាញបន្ថែមស្ថានភាពនិងមិនជះឥទ្ធិពលដល់សន្តិភាព​ស្ថិរភាពក៏ដូចជា សកម្មភាពស៊ីវិលធម្មតាក្នុងដំបន់៕”

More