សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារនៅលីបង់
28/12/2013 10:11
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Beirut របស់លីបង់

ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Beirut របស់លីបង់ (Image: VOV) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយគ្រាប់បែកនៅ រដ្ឋធានី Beirut របស់លីបង់ ដែលធ្វើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសនេះ លោក Mohammad Chattah និងមនុស្សចំនួន ៥ នាក់ ត្រូវស្លាប់និង ៧០ នាក់ទៀតរង របួស។ លោក Ban Ki-moon បានស្នើឲ្យភាគីទាក់ទិននានាអត់ធ្មត់គាំទ្របណ្ដា កំលាំងសន្តិសុខសំដៅការពារស្ថិរភាពរបស់លីបង់ចំពោះមុខការគំរាមកំហែង ពីភេវរកម្មនិយមនិងវិបត្តិនៅប្រទេសជិតខាងស៊ីរី។ នាថ្ងៃដ៏ដែល តំណាងជាន់ ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាព អឺរ៉ុប (EU) លោកស្រី Catherine Ashton បានសម្តែងការសោកស្តាយចំពោះរឿង ហេតុពោលខាងលើ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានរិះគន់ការវាយប្រហារនៅរដ្ឋធានី Beirut គឺការវាយប្រហារភេវរកម្មដ៏ បង្ហូរឈាម ៕
Related




