VOV WorldVOV World
សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី
12/05/2016 06:45
(VOVworld) – សហគ្រាសវៀតណាមមានឱកាសច្រើន ក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី។ នេះគឺជាមតិរបស់ បណ្ដាអង្គសន្និសីទនៅសិក្ខាសាលា «ឱកាសវិនិយោគ និងជ្រាត ចូលទីផ្សារអ៊ូស្ត្រាលី» ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហូជីមិញភាគខាងត្បូង វៀតណាម។
សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី
សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារអ៊ូស្ត្រាលី (Image: VNA) (VOVworld) – សហគ្រាសវៀតណាមមានឱកាសច្រើនក្នុងការជ្រាតចូលទីផ្សារ អ៊ូស្ត្រាលី។ នេះគឺជាមតិរបស់បណ្ដាអង្គសន្និសីទនៅសិក្ខាសាលា «ឱកាសវិនិយោគ និងជ្រាត ចូលទីផ្សារអ៊ូស្ត្រាលី» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា នៅ ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ លោក Pham Ngoc Hung អនុប្រធាន សមាគមសហគ្រាសទីក្រុងហូជីមិញបានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមកំពុង ទទួលផលប្រយោជន៍ខាងពន្ធអាទិភាពដែលអ៊ូស្ត្រាលីអនុវត្តចំពោះប្រទេស អាស៊ាននានាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-អ៊ូស្ត្រាលី- នូវ៉ែលហ្សេឡង់ (AANZFTA)។​ ប៉ុន្តែ ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក  TPP ចូលជាធរមាន​ សហគ្រាសវៀតណាមនឹងបន្តទទួលបាន លក្ខណៈងាយស្រួលថែមទៀតដើម្បីជ្រៀបចូលទីផ្សារអ៊ូស្ត្រាលី។ នេះក៏ជាមូលដ្ឋានដើម្បី ជំរុញទំនាក់ទំនងវិនិយោគពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ូស្រ្តាលី។ ដោយមាន ទស្សនៈរួម តំណាង​រដ្ឋអំណាចរដ្ឋ  Victoria (អ៊ូស្រ្តាលី) បានអះអាងថា៖ សហគ្រាស វៀតណាមអាចចូលរួមវិនិយោគចូលក្នុងវិស័យសក្តានុភាពរបស់រដ្ឋ Victoria ដូចជា  ការកសាងនិងអចលនវត្ថុហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនោះ ក្នុងពេលវិនិយោគលើ វិស័យឱសថកម្មនិងឧបករឱសថ ថាមពលស្អាត អប់រំអន្តរជាតិ​និងម្ហូបអាហារ សហគ្រាសវៀតណាមនឹងមានឱកាសចូលរួម វិធីជួយឧបត្ថម្ភនិងទទួលបាន អាទិភាពពិសេសនៃរដ្ឋអំណាចតំបន់ ផងដែរ៕​

More