VOV WorldVOV World
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មី និងដាក់ពង្រាយនាវាចម្បាំងឆ្ពោះទៅអ៊ីរ៉ង់
24/01/2026 08:45
(VOVWORLD) - យោងតាមសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក រដ្ឋបាលសហរដ្ឋអាមេរិកនាថ្ងៃទី ២៣ ខែមករា បានដាក់ទណ្ឌកម្មជុំថ្មីទាក់ទងនឹងប្រទេសអ៊ីរ៉ង់ សំដៅទៅលើនាវាដឹកប្រេងចំនួន ៩គ្រឿង និងអង្គភាពចំនួន ៨។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មី និងដាក់ពង្រាយនាវាចម្បាំងឆ្ពោះទៅអ៊ីរ៉ង់
ប្រធានាធិវតីអាមេរិក លោក ដូណាល ត្រាំ។ រូបថត៖ REUTERS ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា វិធានការទាំងនេះកំណត់គោលដៅលើបណ្តាញដឹកជញ្ជូនដែលត្រូវបានចោទប្រកាន់ថា បានជួយទីក្រុងតេអេរ៉ង់ក្នុងការគេចវេសទណ្ឌកម្ម ជាពិសេសក្នុងការនាំចេញប្រេងឆៅ។ កាយវិការនេះកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្តបង្កើនសម្ពាធជាសាធារណៈលើប្រទេសអ៊ីរ៉ង់ ខណៈពេលដែលមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ប្រសិនបើស្ថានភាពនៅអ៊ីរ៉ង់បន្តកើនឡើង។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅពេលត្រឡប់មកវិញ ពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស (ស្វីស) លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងនាវាចម្បាំងទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។ កាលពីសប្តាហ៍មុន មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់មជ្ឈិមបូព៌ា ជាមួយនឹងការបង្កើនយន្តហោះ និងប្រព័ន្ធការពារដែនអាកាស ក្នុងបរិបទដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង៕
TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ដាក់ទណ្ឌកម្ម/នាវាចម្បាំង/អ៊ីរ៉ង់