VOV WorldVOV World
ស៊ីរីប្រកាសបណ្ដាបេក្ខជនប្រធានាធិបតី
05/05/2014 10:48
(VOV)_តុលាការដ្ឋធម្មនុញ្ញកំពូលរបស់ស៊ីរី នាថ្ងៃទី ៤ ឧសភា បាន​ទទួលស្គាល់បេក្ខជនចំនួន៣រូប​ ក្នុងចំណោម​មនុស្ស២៤នាក់ ដែលបានចុះឈ្មោះប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ៣ មិថុនា ខាងមុខនេះ។
ស៊ីរីប្រកាសបណ្ដាបេក្ខជនប្រធានាធិបតី
លោក Bashar Hafez Al Assad (TTXVN) (VOV)_តុលាការដ្ឋធម្មនុញ្ញកំពូលរបស់ស៊ីរី នាថ្ងៃទី ៤ ឧសភា បាន​ទទួលស្គាល់ បេក្ខជនចំនួន៣រូប​ ក្នុងចំណោម​មនុស្ស២៤នាក់ ដែលបានចុះឈ្មោះប្រជែង​ក្នុងការ​ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ៣ មិថុនា ខាងមុខ នេះ។ អ្នកនាំពាក្យរបស់តុលាការដ្ឋធម្មនុញ្ញកំពូល លោក Amjad Al Khadra បានអោយ ​ដឹង​ថា​៖​ ​បន្ទាប់ពីពេលពិនិត្យមើលសំណុំឯកសារចំនួន២៤ ដែល​ចុះឈ្មោះប្រជែងក្នុង ការ​បោះឆ្នោត តុលាកាបានទទួលស្គាល់បេក្ខជនចំនួន៣រូបគឺ៖ លោក Maher Abdel Hafiz Hajjar , លោក Hassan Abdallah Al Nuri និងលោក Bashar Hafez Al Assad ដែលជាប្រធានាធិបតីកំពុងកាន់ដំណែង។ ​បណ្ដាមន្ត្រី​រដ្ឋា​ភិបាល​ស៊ីរីបានបង្ហាញគំនិត របស់ខ្លួនថា៖ ​ លោក Bashar Hafez Al Assad ​មានលទ្ធភាពនឹងទទួលដំណែង ជាប្រធា នាធិបតីជាថ្មីម្ដងទៀតដែរ៕

More