VOV WorldVOV World
សិក្ខាសាលា “កិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)
23/10/2012 10:32
VOV-នាព្រឹកថ្ងៃទី២៣តុលាសិក្ខាសាលា “កិច្ចព្រម ព្រៀងដៃគូរនិងសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ (PCA)៖ ក្របខ័ណ្ឌ​សហប្រតិបត្តិការថ្មីសំរាប់ទំនាក់ ទំនងវៀតណាម-EU”ដោយក្រសួងការបរទេស​វៀត ណាមសហការជាមួយគណៈប្រតិភូសហភាពអឺរុប (EU)ប្រចាំនៅវៀតណាមបានធ្វើឡើងនៅក្រុងហាណូយ។
សិក្ខាសាលា “កិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)
PCA បានកត់សម្គាល់ការចាប់ផ្ដើមនៃដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ រវាងវៀតណាមនិង EU។        VOV-នាព្រឹកថ្ងៃទី២៣តុលាសិក្ខាសាលា “កិច្ចព្រមព្រៀងដៃគូរនិង សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ (PCA)៖ ក្របខ័ណ្ឌ​សហប្រតិបត្តិការថ្មីសំរាប់ ទំនាក់ទំនងវៀតណាម-EU”ដោយក្រសួងការបរទេស​វៀតណាមសហការ ជាមួយគណៈប្រតិភូសហភាពអឺរុប (EU)ប្រចាំនៅវៀតណាមបានធ្វើឡើង នៅក្រុងហាណូយ។ សិក្ខាសាលាបានកត់សម្គាល់ការចាប់ផ្ដើមនៃដំណាក់កាល ថ្មីក្នុងទំនាក់ទំនងទ្វេ​ភាគីដ៏ទូលំទូលាយរវាងវៀតណាមនិង EU។​ ថ្លែងមតិបើក សិក្ខាសាលា អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាម Bui Thanh Son បានសង្កត់ធ្ងន់ថា៖         “កិច្ចព្រមព្រៀង PCA មិនត្រឹមតែកែលំអនូវទំនាក់ទំនងទ្វេភាគីរវាងវៀត​ ណាម​-EU លើបណ្ដាវិស័យដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំបណ្ដុះ​បណ្ដាលវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងរួមមានកិច្ច សហប្រតិបត្តិការ​នៅវេទិការដំបន់អន្តរជាតិទៀតផង។ ភារកិច្ចរបស់យើងគឺ ប្រែក្លាយកិច្ចព្រមព្រៀងក្នុង PCA ក្លាយទៅជារាល់លទ្ធផលសហប្រតិបត្តិការ ជាក់ស្ដែងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីររួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូរុងរឿងនៅដំបន់និងលើ​ពិភពលោក។”         រីឯឯកអគ្គរដ្ឋទូតប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម បណ្ឌិត Franz Jessen បានលើកច្បាស់ថា៖         “កិច្ចពញរមព្រៀងសហប្រតិបត្តិការនិងដៃគូរថ្មីបានបង្ហាញរាល់កិច្ចសន្យា ​របស់ EU ក្នុងការពង្រឹងនូវទំនាក់ទំនងដែលត្រូវបានលើកកំពស់ជាងស៊ីជម្រៅ ជាង​ជា​មួយវៀតណាម ជាដៃគូមួយដែលជានិច្ចកាលត្រៀមជាស្រេចទទួលខុស ត្រូវជាច្រើនជាងពីមួយ​ថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ ជាកត្តាស្នូលរបស់អាស៊ាន និងជាខឿនសេដ្ឋកិច្ច​សកម្ម​ពិសេស។ ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបាន បំពេញបន្ថែមដោយ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង EU។ ខ្ញុំជឿជាក់ថាក្រប​ខ័ណ្ឌកិច្ចព្រមព្រៀងទាំងពីរនេះនឹងជួយនាំទំនាក់ទំនង របស់យើងឡើងកំពស់ថ្មី៕”