VOV WorldVOV World
សិក្ខាសាលា “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅអាស៊ី”
07/11/2013 06:41
(VOVworld)-នាថ្ងៃទី៥វិច្ឆិកា ស្ថានទូតវៀតណាមប្រ ចាំនៅបារាំងនិងមហាវិទ្យា ល័យធុរកិច្ចនិងអាជីវកម្ម ESSEC (ESSEC Business School)
សិក្ខាសាលា “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅអាស៊ី”
ទិដ្ឋភាពនៃសិក្ខាសាលា (VOVworld)-នាថ្ងៃទី៥វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅបារាំងនិងមហាវិទ្យា ល័យធុរកិច្ចនិងអាជីវកម្ម ESSEC (ESSEC Business School) បានធ្វើជាអធិប តីក្នុងសក្ខាសាលាឧទ្ទេសនាមអំពីបរិស្ថានវិនិយោគនៅវៀតណាម ក្រោម ប្រធាន បទ “វៀតណាមជាដៃគូយុទ្ធសាស្រ្តថ្មីរបស់បារាំងនៅទ្វីបអាស៊ី”។ ថ្លែងមតិក្នុងពិធី ប្រារព លោក Philippe Pasdelou ប្រធានមហាវិទ្យា ល័យធុរកិច្ចនិងអាជីវកម្ម ESSEC បានសង្កត់ធ្ងន់ថា បារំាងជាអ្នកធ្វើហិរញ្ញប្បទានអឺរ៉ុបធំលំដាប់ទី២ អំពី ការជួយឧបត្ថម្ភអភិវឌ្ឍន៌សម្រាប់វៀតណាម។ ប្រកាសនេះបានបង្ហាញតាម រយៈការដែលបារាំងតាមដានគោលនយោបាយពង្រឹងនិងពង្រីកទំនាក់ទំនងដៃ​គូជាមួយវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung                 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung បានឲ្យ​ដឹង ថា បារំាងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅអឺរ៉ុប។ តាមលោក Duong Chi Dung ថាការផ្លាស់ប្តូរពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កំពុងឈរលើឳកាសដ៏ធំធេង ដោយទំនាក់ទំនងប្រពៃណីពីយូរអង្វែង ពិសេសក្នុង ក្របខ័ណ្ឌទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តត្រូវបានកំណត់ពី ដំណើរទស្សនកិច្ចបារាំង របស់នាយករដ្ឋមន្រ្តីវៀតណាមនាខែកញ្ញាកន្លងទៅ៕

More