VOV WorldVOV World
សិក្ខាសាលាអំពីការបង្កើនការងារគ្រប់គ្រងពលករជាជនបរទេសនៅវៀតណាម
28/01/2015 08:39
(VOVworld) - នាពេលខាងមុខ ក្រសួងការងារយុទ្ធជន ពិការ និងសង្គមកិច្ច នឹងបង្កើនការអនុវត្តការងារគ្រប់ គ្រងពលករជា ជនបរទេសនៅវៀតណាម។
សិក្ខាសាលាអំពីការបង្កើនការងារគ្រប់គ្រងពលករជាជនបរទេសនៅវៀតណាម
(VOVworld) - នាថ្ងៃទី២៧ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានសហការជាមួយ សមាគមអង្គភាពអាជីវកម្មអឺរុប (EuroCharm) រៀបចំសិក្ខាសាលាវាយតំលៃ លទ្ធផលនៃការអនុវត្តសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិបាលស្ដីអំពីមាត្រាមួយចំនួននៃ ក្រមច្បាប់ពលករស្ដីពីពលករជាជនបរទេសដែលធ្វើការនៅវៀតណាម និងសំណើរ ធ្វើវិសោធនកម្មនិងបំពេញបន្ថែម។នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការ  និងសង្គមកិច្ច នឹងបង្កើនការអនុវត្តការងារគ្រប់គ្រងពលករជា ជនបរទេសនៅ វៀតណាម។ក្នុងនោះ ណែនាំនិងដោះស្រាយទាន់ពេលវេលា រាល់ការលំបាកក្នុង ដំណើរការផ្ដល់លិខិតអនុញ្ញាតិឲ្យធ្វើពលកម្មសំរាប់ជន បរទេស​ សំដៅឆ្លើយតប នឹងតម្រូវការប្រើប្រាស់ពលកររបស់អង្គភាពអាជីវកម្ម។ ព្រមទាំងបន្តស្រាវជ្រាវ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួនអំពី ដំណើរការផ្ដល់លិខិត អនុញ្ញាតិឲ្យធ្វើពលកម្មសំរាប់ពលករជាជនបរទេសធ្វើការនៅវៀតណាម សំដៅបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន ក៏ដូចជាការងារគ្រប់គ្រងរដ្ឋ អំពីពលករជាជនបរទេស។ទន្ទឹមនឹងនោះ តាមដានយ៉ាងស្អិតរមួត ត្រួតពិនិត្យ ការ ងារគ្រប់គ្រងពលករជាជនបរទេសធ្វើការនៅតំបន់ ផ្សព្វផ្សាយច្បាប់ស្ដីពី ការ គ្រប់គ្រង ប្រើប្រាស់ពលករជាជនបរទេសធ្វើការនៅវៀតណាមសំរាប់ វិនិយោគិន និងអង្គការទាក់ទិននានាផងដែរ៕

More