VOV WorldVOV World
សកម្មភាពឆ្ពោះទៅទិវារំលឹកខួបដល់វិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច​Hung
31/03/2012 08:09
(VOVworld) - នាព្រឹកថ្ងៃទី 31 មិនា នៅដំបន់កេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រ វិហារ ស្ដេច Hung នៅឃុំ Hy Cuong ​ទីក្រុង​ Viet Tri ខេត្ត Phu Tho (ភាគខាងជើងវៀតណាម) ​ប្រជា ជន អាណិកជនវៀតណាម និងភ្ញៀវទេសចរណ៏ នៅ ក្នុង និងក្រៅប្រទេស ​រាប់​ពាន់នាក់ បានចូលរួមពិធីអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ បណ្ដាស្ដេច​ Hung ។
សកម្មភាពឆ្ពោះទៅទិវារំលឹកខួបដល់វិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច​Hung
(VOVworld) - នាព្រឹកថ្ងៃទី 31 មិនា នៅដំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិហារ  ស្ដេច Hung នៅឃុំ Hy Cuong ទីក្រុង Viet Tri ខេត្ត Phu Tho (ភាគខាងជើង វៀតណាម) ​ប្រជាជន អាណិកជនវៀតណាម និងភ្ញៀវទេសចរណ៏នៅក្នុងនិង ក្រៅប្រទេស ​រាប់​ពាន់នាក់ បានចូលរួមពិធីអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ បណ្ដា ស្ដេច​ Hung ។ ប្រជាជន អាណិកជនវៀតណាម និងភ្ញៀវទេសចរណ៏នៅក្នុងនិងក្រៅប្រទេស រាប់ពាន់នាក់ បានចូលរួមពិធីអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ បណ្ដាស្ដេច Hung (http://laodong.com.vn)           ពិធីនេះគឺជា សកម្មភាពស្នូល ក្នុងចំណោមបណ្ដាសកម្មភាព របស់ពិធីបុណ្យ ​ រំលឹកវិញ្ញាណក្ខ័ន្ធ  ស្ដេច Hung - ពិធីបុណ្យវិហារ Hung 2012។ ថ្លែងមតិនៅ​ទីនេះ ​ប្រធានគណះកម្មាធិការប្រជាជនខេត្ត phu Tho លោក Hoang Dan Mac បាន សម្ដែង ទឹកចិត្ត មោទនាភាព អំពីប្រពៃណីដ៏អង់អាចក្លាហាន ក្នុងរយះកាល ​4 ពាន់ឆ្នាំ  កសាងនិងការពារប្រទេស របស់ប្រជាជាតិ វៀតណាម និង រំលឹកវិញ្ញាណក្ខ័ន្ធ  បណ្ដាស្ដេច Hung ទន្ទឹមនឹងនោះ ជូនដំណឹងអំពីបណ្ដាសមិទ្ធផលដ៏ធំធេញ ដែល​ បក្ស​ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ​ទទួលបាន ​ក្នុងបុព្វហេតុ  ផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម និង អភិវឌ្ឈន៏ប្រទេសជាតិ។  លោក Hoang Dan Mac ក៏បានអះអាងថា៖ កូន ចៅឈាមជ័រគ្រប់ជំនាន់ ​ជានិច្ចកាល​ត្រូវពង្រីក  ឬទ្ធានុភាពរបស់បណ្ដាស្ដេច Hung ​សាមគ្គីភាពជាធ្លុងមួយ​ ដើរ​ទៅតាម​គោលមាគារ៍  ដែលបក្ស និងលោកប្រធានហូជីមិញបានជ្រើសរើស។           នាព្រឹកថ្ងៃនេះដែរ នៅដំបន់ជាច្រើន​ក្នុងទូទាំងប្រទេសវៀតណាម ​បានរៀប ចំ​បណ្ដា​សកម្មភាព ពិធីបុណ្យ អុចធុប ឆ្ពោះទៅ ទិវា រំលឹកវិញ្ញាណក្ខ័ន្ធ  ស្ដេច Hung។នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅ​ ពិធីបុណ្យ​ សាលា ភូមិ Hai Chau លើកទី 4 -2012 ជាមួយសកម្មភាពជាច្រើន ​សំដៅ ​ពង្រឹងនិងពង្រីក ​បណ្ដាតំលៃវប្បធម៏ ឆ្ពោះទៅ ប្រភពដើម។ លោកតា Nguyen Van Vinh នៅសង្កាត់  Hai Chau 1 ខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានថ្លែងថា៖ “នេះគឺជា មោទនាភាពចំពោះប្រទេសជាតិ មោទនភាពចំពោះប្រជាជន Hai Chau  ប្រជាជន Da Nang ។ នេះគឺជាឱកាស ​ដើម្បីសម្ដែងមនោសញ្ជេតនា​ដឹងគុណចំពោះ ជីតូន ជីតា បុព្វបុរស ដែលបាន​​កសាង ​ប្រទេសជាតិ ​”៕