សកម្មភាពជាច្រើនក្នុងឱកាសទិវាអន្តរជាតិ Francophonie នៅវៀតណាម
28/02/2014 08:53
Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ Francophonie (ទី២០មិនា) វៀតណាមបានសហការរៀបចំព្រឹត្តិការណ៍សកម្មភាពជាច្រើននៅទីក្រុងជាច្រើនរបស់វៀតណាមក្នុងខែមិនា។

លោក Abdou Diouf អគ្គលេខាធិការអង្គការអន្តរជាតិ Francophonie (flickr.com) Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ Francophonie (ទី២០មិនា) ការិយាល័យស្ថាប័ន Francophonie ដំបន់អាស៊ី-ប៉ាស៊ីហ្វិកស្ថានទូត បារាំងប្រចាំនៅវៀតណាមនិងស្ថាប័នផ្នែកនានារបស់វៀតណាមបានសហការ រៀបចំព្រឹត្តិការណ៍សកម្មភាពជាច្រើននៅទីក្រុងជាច្រើនរបស់វៀតណាមក្នុងខែ មិនា។ គោលដៅនៃសកម្មភាពនេះគឺសំដៅជំរុញការអភិវឌ្ឍន៍នៃភាសាបារាំងក៏ ដូចជាសាមគ្គីភាពនិងការរួមរស់។ ជាពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិ Francophonie ឆ្នាំនេះ លោក Abdou Diouf អគ្គលេខាធិការអង្គការ អន្តរជាតិ Francophonie នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍ជាផ្លូវការទិវាអន្តរជាតិ Francophonie នៅទីក្រុងហាណូយ។ ថ្ងៃទី២០មិនាជាប្រចាំឆ្នាំ អ្នកប្រើប្រាស់ភាសាបារាំងលើទូទាំងពិភពលោកបានរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ Francophonie៕
Related




