សកម្មភាពជាច្រើនរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅក្នុងនិងក្រៅប្រទេស
08/10/2013 11:49
Vovworld-ឃុំ Tan Trao ស្រុក Son Duong (ខេត្ត Tuyen Quang) បក្សភាគនិងប្រជាជនឃុំ Tan Trao ស្រុក Son Duong បានរៀបចំបង្កើតអាសនៈគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនិយ៍ Vo Nguyen Giap

សកម្មភាពជាច្រើនរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅក្នុងនិងក្រៅប្រទេស (VOV) Vovworld-នារសៀលថ្ងៃទី៧តុលានៅអាគ៌ាវប្បធម៍ភូមិ Tan Lap ឃុំ Tan Trao ស្រុក Son Duong (ខេត្ត Tuyen Quang) បក្សភាគនិងប្រជាជនឃុំ Tan Trao ស្រុក Son Duong បានរៀបចំបង្កើតអាសនៈគោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនិយ៍ Vo Nguyen Giap ដើម្បីប្រជាជនបណ្ដាជនជាតិនៅដំបន់ឃុំនិងដំបន់នៅជំវិញមក គោរពវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍។ Tan Trao ជាកន្លែងដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្លាប់ស្នាក់នៅ និងធ្វើការ ពិសេសគឺចាប់ពីខែឧសភាដល់ខែសីហាឆ្នាំ១៩៤៥ ជាពេលវេលាត្រៀម រៀបចំឲ្យការក្រោកឈរឡើងដណ្ដើមរដ្ឋអំណាចលើប្រទេសទាំងមូល។ នាថ្ងៃដ៏ដែល នៅទីក្រុងប៉ារីស-បារាំង បានប្រព្រឹត្តទៅពិធីពិសេសរំលឹក វិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងរំលឹកខួបលើកទី៤០នៃកិច្ច ព្រមព្រៀងប៉ារីស (1973-2013)។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបារាំងលោក Duong Chi Dung បានអះអាងថាមរណភាពរបស់នាយឧត្តម សេនីយ៍ Vo Nguyen Giap ជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជនវៀត ណាមទាំងមូល។ រីឯលេខាទូទាំងប្រទេសគណបក្សកុម្មុយនីស្តបារាំងPierre Laurent បានសង្កត់ធ្ងន់ថា នាយឧត្តមសេនីយ៍ Vo Nguyen Giap បានដឹកនាំកងទ័ពប្រជាជនវៀតណាមធ្វើឡើងប្រវត្តិសាស្ត្របញ្ឈប់សង្គ្រាមដណ្ដើមសន្តិភាពលើទឹកដីវៀត ណាម។ “នាយឧត្តមសេនីយ៍ Vo Nguyen Giap អាចសប្បាយរីករីយថាក្រោយពេលលោកបានលាចាកលោក រាល់តំលៃដែលលោកបានតស៊ូការពារអស់មួយ ជីវិតនឹងបន្តបានរីករាលដាលដ៏ទូលំទូលាយ។ គណបក្សកុម្មុយនីស្តបារាំងរួមជាមួយប្រជាជនស្នេហាសន្តិភាពបារាំងរួមចែករំលែកទុក្ខជាមួយប្រជាជន វៀតណាមចំពោះការខាតបង់នេះ។” នៅកម្ពុជាតាមលោក Chau Van Chi ប្រធានសមាគមជនកម្ពុជាមានដើម កំណើតវៀតណាមថា សមាគមនឹងរៀបចំសកម្មភាពមួយចំនួនដើម្បីរំលឹក គុណ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ ចំពោះមុខ សមាគមជនកម្ពុជា មានដើមកំណើតវៀតណាមនឹងទាក់ទងជាមួយស្ថានទូតវៀតណាមប្រចាំនៅ កម្ពុជារៀបចំពិធីកាន់ទុកជាតិរបស់នាយឧត្តមសេនីយ៍ដើម្បីសហគមន៍ជនវៀត ណាមមករំលឹកវិញ្ញាណក្ខ័ន្ធ៕
Related




