សកម្មភាពជួបមុខនិងជូនពរឆ្នាំថ្មីឧបាស័កឧបាសិការអាណិកជនសិល្បៈករនិងអ្នកអក្សរសាស្ត្រ
03/02/2016 08:38
(VOVworld)-នាថ្ងៃទី២កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទី ក្រុង Can Tho បានរៀបចំពិធីជួបមុខ

(VOVworld)-នាថ្ងៃទី២កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទី ក្រុង Can Tho បានរៀបចំពិធីជួបមុខតំណាងជាង១២០នាក់ជាឧបាស័ក ឧបាសិការ លើភូមិភាគ ក្នុងឱកាសបុណ្យតេតប្រពៃណីវកអដ្ឋស័កឆ្នាំ២០១៦។ នៅក្នុង ជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោកស្រី Vo Thi Hong Anh បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥នេះ ដោយមានការ ខំប្រឹងប្រែង របស់ស្ថាប័នគ្រប់ជាន់ថ្នាក់ក៏ដូចជាការរួមចំណែកយ៉ាងសកម្ម របស់ប្រជាជន ក្នុងនោះមានជនរួមជាតិកាន់សាសនា ទីក្រុង Can Tho សម្រេចបានគោលដៅ ចំនួន១៥លើ១៦គោលដៅដែលបានដាក់ចេញ។ រួម ជាមួយគ្នានោះ អត្រាជន ក្រីក្របានថយចុះគួរឲ្យកត់សម្គាល់និងជីវភាពរស់ នៅរបស់ជនកាន់សាសនានិង ជនរួមជាតិជាជនជាតិភាគតិចគឺត្រូវបានកែ លំអរ។ ទិដ្ឋភាពនៃពិធី ក្នុងជំនូបជាមួយអាណិកជនអបអរសាទរនិទាឃរដូវឆ្នាំវកអដ្ឋស័ក នាថ្ងៃទី ២កុម្ភៈ គណៈកម្មាធិការខេត្ត Hau Giang បានជូនប័ណ្ណសរសើរសម្រាប់ អណិកជន ចំនួន១១នាក់ដែលបានរួមចំណែកក្នុងការងារធានាសន្តិសុខ សង្គម។ ខេត្ត Hau Giang មានអាណិកជនជាង១០ម៉ឺននាក់ដែលកំពុងសិក្សា រស់នៅនិងធ្វើការនៅ ឯបរទេស។ នាប៉ុន្មានឆ្នាំកន្លងទៅ បងប្អួនជនរួមជាតិ ខេត្ត Hau Giang នៅឯ បរទេសមានការរួមចំណែកសកម្មក្នុងការពង្រីកកម្លាំង មហាសាមគ្គីជាតិទាំងមូល និងជួយឧបត្ថម្ភសាច់ញាតិនៅស្រុកកំណើតអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងថ្ងៃដដែល ខេត្ត Kien Giang ក៏បានរៀបចំពិធីជួបមុខអាណិកជន និង សាច់ញ្ញាតិរបស់អាណិកជនក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម ២០១៦ ផងដែរ៕
Related




