VOV WorldVOV World
សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ
12/05/2016 10:25
(VOV)_ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ឧសភា នៅមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងបេក្ខជនចំនួន៤រូបឈរឈ្មោះជា​សមាជិកសភា នីតិកាលទី១៤ បានមានជំនួប​សន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣ និងទី៤ ដើម្បីអធិប្បាយអំពីកម្មវិធីធ្វើសកម្មភាព ឃោសនាបោះឆ្នោតតាមការកំណត់របស់ច្បាប់។ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ប្រធានរដ្ឋ​ លោក Tran Dai Quang
សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (VOV)_ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ឧសភា នៅមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហូ ជីមិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងបេក្ខជនចំនួន៤រូបឈរឈ្មោះ ជា​សមាជិកសភា នីតិកាលទី១៤ បានមានជំនួប​សន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣ និងទី៤ ដើម្បីអធិប្បាយអំពីកម្មវិធីធ្វើសកម្មភាព ឃោសនាបោះឆ្នោត តាមការកំណត់របស់ច្បាប់។ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ប្រធានរដ្ឋ​ លោក  Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ភារកិច្ច​ស្នូល​ នោះគឺចូលរួមការកសាងច្បាប់  សុក្រិតប្រព័ន្ធនយោបាយ របៀប និងយន្ត​ការអនុវត្ត លើកកំពស់ប្រសិទ្ធិភាពការ គ្រប់គ្រងរដ្ឋ។បញ្ជាណែនាំកសាងកង​កម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តន៍ ការ ពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ​ឯកភាព និងបូរណភាពដែនដី។ ប្រធានរដ្ឋក៏ បានលើកកំពស់ភារកិច្ចតស៊ូប្រឆាំងអំពើពុករលួយ ពង្រីកកម្លាំងសាមគ្គីជាតិ  ដើម្បីពង្រីកគ្រប់កម្លាំង សក្ដានុភាពច្នៃប្រឌិតរបស់ប្រជាជនដើម្បីកសាងនិង ការពារមាតុប្រទេស។ ប្រធានរដ្ឋក៏បានអះអាង​បញ្ជាណែនាំអនុវត្តគោលមាគា៍ កិច្ចការបរទេស​មុនក៏ដូចជាក្រោយគឺឯករាជ្យ ​ឯកភាព​ ម្ចាស់ការ សន្តិភាព  សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជំរុញធ្វើ​សមាហរណកម្មអន្តរជាតិ លើកកំពស់តួ នាទីនិងថានះរបស់ប្រទេសជាតិ។           នាថ្ងៃទី១១ ឧសភា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក​ Hoang Trung Hai រួមជាមួយបេក្ខជនឈរឈ្មោះជា​សមាជិកសភាមួយចំនួន ​បានមានជំ នួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ស្រុក Ba Vi មណ្ឌលបោះឆ្នោតទី៨របស់​ទីក្រុង ហាណូយផងដែរ៕

More