សកម្មភាពអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥របស់ជនវៀតណាមនៅអ៊ីស្រាអែល អូស្ត្រាលីនិងអាហ្វ្រីកខាងត្រូង
16/02/2015 08:51
Vovworld-នាថ្ងៃទី១៥កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅ អ៊ីស្រាអែលបានរៀបចំជំនួបមុខសហគមន៍អំណរនិទាឃៈ រដូវ

អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney បានរៀបចំជំនួបមុខក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥ (vietnamplus.vn) Vovworld-នាថ្ងៃទី១៥កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបាន រៀបចំជំនួបមុខសហគមន៍អំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥ដោយមាន ការចូលរួមរបស់ជនវៀតណាមនៅទីនេះជាច្រើនកុកករ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូត Ta Duy Chinh បានរំលឹកដល់រាល់សមិទ្ធិដែលវៀតណាមទទួលបាន ក្នុងឆ្នាំកន្លងមកនិងលទ្ធផលលេចធ្លោក្នុងទំនាក់ទំនងរវាងវៀតណាមនិងអ៊ីស្រាអែល។ នាថ្ងៃដដែលនៅអូស្ត្រាលី អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney បានរៀបចំ ជំនួបមុខក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥។ ជំនួបមុខជាឱកាសជនវៀតណាមនៅអូស្ត្រាលីជួបប្រាស្រ័យរំលឹកឡើងវិញនូវអនុស្សាវរីយ៍និង យល់បន្ថែមអំពីស្ថានភាពនៃប្រទេសជាតិ តាមរយៈនោះផ្សាភ្ជាប់ថែមតៀតជាមួយ ស្រុកកំណើតនិងនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងបុព្វហេតុ កសាងអភិវឌ្ឍន៍វៀតណាមកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ នាយប់ថ្ងៃទី១៥កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូងបានរៀបចំ ជំនួបមុខអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥។ ចូលរួមជំនួបមុខនេះមាន កម្មាភិបាលបុគ្គលិកនិងគ្រួសារមន្ត្រីស្ថាប័នតំណាងរួមជាមួយភ្ញៀវអញ្ចើញជាង២០០ នាក់នៃក្រសួងការបរទេសនិងស្ថាប័នស្នូលរបស់អាហ្វ្រីកខាងត្បូងរួមជាមួយតំណាង សហគមន៍ជនវៀតណាមដែលកំពុងរស់នៅរៀនសូត្រនៅអាហ្វ្រីកខាងត្បូង Bosawa និងប្រទេសជិតខាងនានា៕
Related




