សកម្មភាពរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវនៅឥណ្ឌា។
12/08/2012 08:21
VOV-នាយប់ថ្ងៃទី១១សីហានៅស្ថានទូតវៀតណាម ប្រចាំនៅឥណ្ឌា ស្ថានទូតវៀតណាមនិងស្ថានទូតឡាវ ប្រចាំនៅឥណ្ឌាបានសហការរៀបចំពិធីមីទ្ទីងមហោស្រពសិល្បះនិងម្ហូបអាហាររំលឹកខួបលើកទី៥០ទិវាបង្កើត ទំនាក់ទំនងកាទូតនិងលើកទី៣៥ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម -ឡាវ។
VOV-នាយប់ថ្ងៃទី១១សីហានៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា ស្ថានទូតវៀតណាមនិងស្ថានទូតឡាវប្រចាំនៅឥណ្ឌាបានសហការរៀបចំ ពិធីមីទ្ទីងមហោស្រពសិល្បះនិងម្ហូបអាហាររំលឹកខួបលើកទី៥០ទិវាបង្កើត ទំនាក់ទំនងកាទូតនិងលើកទី៣៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការវៀតណាម-ឡាវ។ នៅពិធីមីទ្ទីង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌា Nguyen Thanh Tan និងឯកអគ្គរដ្ឋទូតឡាវប្រចាំនៅឥណ្ឌា Thongphanh Syackhphom បានរំលឹកនូវទំនាក់ទំនងមិត្តភាពនិងទំនាក់ទំនង សហប្រតិបត្តិការពិសេស វៀតណាម-ឡាវ។ ឯកអគ្គរដ្ឋទូត Nguyen Thanh Tan បានសង្កត់ធ្ងន់ថាទំនាក់ទំនងពិសេសបានកន្លងផុតពីការលំបាកសាកល្បង រវាងវៀតណាមនិងឡាវគ្មានអ្វីអាចផ្លាស់ប្តូរបាន។ នាបច្ចុប្បន្នប្រទេសទាំងពីរ កំពុងបន្តពង្រឹង ពង្រីកនិងអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ រីឯ ឯកអគ្គរដ្ឋទូត Thongphanh Syackhphom បានសំដែងបំណងចង់ឲ្យចំណងមិត្តភាពសាមគ្គីភាព ពិសេសរវាងប្រទេសទាំងពីរវៀតណាមឡាវនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ មួយថ្ងៃ៕
Related





