VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មយនិស្តវៀតណាម
03/02/2016 10:44
(VOVworld)-នាថ្ងៃទី៣កុម្ភៈ សំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយ និស្តវៀតណាម ថ្ងៃទី៣កុម្ភៈ សកម្មភាពមានអត្ថន័យជាច្រើនត្រូវបានរៀបចំ
សកម្មភាពរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មយនិស្តវៀតណាម
(VOVworld)-នាថ្ងៃទី៣កុម្ភៈ សំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្ត វៀតណាម ថ្ងៃទី៣កុម្ភៈ សកម្មភាពមានអត្ថន័យជាច្រើនត្រូវបានរៀបចំ ឡើងនៅ គ្រប់តំបន់ក្នុងទូទាំងប្រទេស។ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Nghe An បានអញ្ជើញទៅអុធធូប នៅ មណ្ឌលកេរ្តិ៍ដំណែលKim Lien និងមណ្ឌលរំលឹកវិញ្ញាណ ក័្ខន្ធអតីតអគ្គលេខាបក្សលោក Le Hong Phong។        នៅក្នុងជំនួបជាមួយកម្មាភិបាល យុទ្ធជន អ្នកបដិវត្តន៍ជើងចាស់ សិល្បៈ​ករ សិល្បៈការិនី និងស្ថាប័នសារព័ត៌មានលើភូមិភាគដោយគណៈកម្មាធិការ បក្សខេត្ត Son La រៀបចំឡើងនាថ្ងៃដដែល  តំណាងជាច្រើនបានរំលឹកនូវប្រពៃណី ដ៍ត្រចះត្រ ចងរបស់បក្សតាំងពីចាប់បដិសន្ធិមក។ ក្នុងពេលនោះ ថ្នាក់ដឹកនាំ ​ខេត្ត Quang Tri បានរៀបចំពិធីអួធធុបនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គ លេខាបក្ស Le Duan ជាសិស្សឆ្នើមមួយរូបរបស់លោកប្រធានហូជីមិញ។        ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្ស លោក Nguyen Duc Thanh លេខាគណៈកម្មាធិការបក្សខេត្ត Ninh Thuan បានសង្កត់ធ្ងន់ថា រយៈ ពេល៨៦ឆ្នាំ កន្លងទៅ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលជាក្រុមឈានទៅ មុខ​។ ក្រោមការ ដឹកនាំរបស់បក្ស កងទ័ព និងប្រជាជនខេត្ត Ninh Thuan បាន រួមកម្លាំងកាយចិត្តនាំ សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនិងខេត្ត Ninh Thuan ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃ៕

More