សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាននៅវៀតណាម
08/08/2012 10:41
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវា បង្កើតអាស៊ាន នាព្រឹកថ្ងៃទី ៨ សីហានៅទីក្រុង ហាណូយបានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួប អសនុស្សារវរីយ៍ព្រឹត្តិការសំខាន់នេះ។

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាន នាព្រឹកថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួបអសនុស្សារវរីយ៍ព្រឹត្តិការសំខាន់ នេះ។ ថ្លែងមតិក្នុងពិធី ប្រធានសមាគមមិត្តភាពវៀតណាម–អាស៊ាន Le Cong Phung បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ អាស៊ានបានខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ–សន្តិសុខកសាងបណ្ដាក្រមសិលធម៍តាមរយៈនោះបង្កើនការយោគយល់ និងចិត្តទុកគ្នាទៅវិញទៅមក។ លោក Le Cong Phung បានអះអាងថា៖ ជាសមាជិក សកម្មមានការទទួលខុសត្រូវរបស់សមាគម វៀតណាមបានមានការរួមវិភាគទានឲ្យ ការអភិវឌ្ឍន៍របស់សមាគម។ តាងនាមបណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងការទូតរបស់ ប្រទេសជាសមាជិកអាស៊ាន ឯកអគ្គរដ្ឋទូត ប្រ៊ុយណេ ប្រចាំនៅវៀតណាម Dato Mahadi Watli បានវាយតំលៃថា៖ “អាស៊ានកំពុងឆ្ពោះទៅគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥។ ការកសាង សហគមន៍នេះប្រកបយដោយជោគជ័យនឹងជួយប្រជាជននៃបណ្ដាប្រទេសអាស៊ាន រស់នៅក្នុងបរិយាកាសសន្តិភាពនិងសន្តិសុខល្អប្រសើជាង។ ខ្ញុំជឿជាក់ថា៖បណ្ដា ប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងខំប្រឹងប្រែងរួមគ្នាដើម្បីសំរេចគោលដៅ នេះ។ ដូចជាសំដើរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និយាយថា៖ វៀតណាមបាននិងកំពុងសកម្មរួមចំណែកក្នុងដំណើរកសាងសហគមន៍នេះ” មុននោះនៅទីស្នាក់ការក្រសួងការបរទេសវៀតណាមបានប្រព្រឹត្តទៅពិធីបង្ហូត ទង់អាស៊ាន៕ អាស៊ានពង្រឹងការប្តេជ្ញាចិត្តសម្រេចគោលដៅរួមកសាងសហគមន៍ អាស៊ាននាឆ្នាំ ២០១៥ (Image: Internet)
Related





