VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលីពិការវៀតណាមថ្ងៃទី ២៧ កក្កដា
24/07/2013 10:56
(VOVworld) – នាថ្ងៃទី ២៤ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទៅសាកសួរសុខទុកនិងជូនអំណោយសំរាប់បណ្ដាគ្រួសារគោល នយោបាយ​ នៅឃុំ Dai Dong ស្រុក Tien Du ខេត្ត Bac Ninh ភាគខាងជើងវៀតណាម ។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលីពិការវៀតណាមថ្ងៃទី ២៧ កក្កដា
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទៅសាកសួរសុខទុកនិងជូនអំណោយសំរាប់បណ្ដាគ្រួសារគោល នយោបាយ នៅឃុំ Dai Dong ស្រុក Tien Du ខេត្ត Bac Ninh (Image: dangcongsan.org) (VOVworld) – នាថ្ងៃទី ២៤ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទៅសាកសួរសុខទុកនិងជូនអំណោយសំរាប់បណ្ដាគ្រួសារគោល នយោបាយ​ នៅ ឃុំ Dai Dong ស្រុក Tien Du ខេត្ត Bac Ninh ភាគខាងជើងវៀតណាម ។ អនុប្រធានរដ្ឋវៀត ណាមបានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណូបការៈ របស់បណ្ដាគ្រួសារ គោលនយោនាយក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានរំលឹកថ្នាក់ដឹកនាំក្នុងតំបន់បន្តអនុវត្តល្អជាងទៀត រាល់គោលនយោបាយ ចំពោះគ្រួសារគោលនយោបាយតាមរយៈសកម្មភាពជាក់ស្តែង។ នាថ្ងៃដ៏ដែល អនុប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានជូនអំណោយសំរាប់បណ្ដា គ្រួសារគោលនយោបាយនៅខេត្ត Long An។ ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ គណៈកម្មាធិការ ប្រជាជនខេត្ត Long An ត្រូវពង្រីកស្នាដែរដែលទទួល បានលើវិស័យសេដ្ឋកិច្ច-សង្គម​ ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពសន្តិសុខ-សណ្ដាប់ធ្នាប់ សង្គមក្នុងតំបន់វាលទំនាបទន្លេ Cuu Long និយាយរួម និងតំបន់ភាគខាងត្បូង និយាយ ដោយឡែក។ ក្នុងពេលនោះ អនុប្រធារដ្ឋសភា លោក ស្រី Tong Thi Phong បានជូន អំណោយសំរាប់បណ្ដាគ្រួសារគោលនយោបាយនៅខេត្ត Dong Thap ផងដែរ៕

More