សកម្មភាពរបស់ប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិកនៅវៀតណាម
07/08/2012 08:05
VOV-នារសៀលថ្ងៃទី៦សីហានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បាន ទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការ ល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier ដែលកំពុង ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier VOV-នារសៀលថ្ងៃទី៦សីហានៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម Hoang Trung Hai បានទទួលជួបសន្ទនាជាមួយប្រធានគណៈ កម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier ដែលកំពុង ទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។ នៅពិធីទទួលជួបសន្ទនាឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់ការដែលប្រធានគណៈកម្មាធិការល័ក្ខការណ៍ រដ្ឋសភាអាមេរិក David Dreier បានគាំទ្រការប្រគល់បែបបទពាណិជ្ជកម្មប្រក្រតី ជាស្ថាពរ (PNTR)ចំពោះវៀតណាម ជួយស្ដារទំនាក់ទំនងប្រក្រតីខាងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រីឯប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋ សភាអាមេរិក David Dreier បានអះអាងថា បន្តរួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការ ពិសេសគឺក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នារសៀលថ្ងៃដ៏ដែលអនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការល័ក្ខការណ៍រដ្ឋសភាអាមេរិក David Dreier។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងគោលមាគ៌ា កិច្ចការបរទេសរបស់វៀតណាមគឺឯករាជ្យ ម្ចាស់ការពហុភាគីបនីយកម្ម ពហុបែបបនីយកម្មទំនាក់ទំនង។ វៀតណាមជាមិត្តភ័ក្កជាដៃគូរទុកចិត្តនិងជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិម្ចាស់ការសមាហរណកម្ម អន្តរជាតិ។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើរថា ក្នុងរយៈពេលខាងមុខរដ្ឋសភាទាំងពីរបន្តជំរុញថែមទៀតការផ្លាស់ប្តូរគណៈប្រតិភូទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាគណៈកម្មាធិការលើវិស័យនិតិបញ្ញាត្តិឃ្លាំមើល តាមរយៈនោះជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ បង្កើនការ យល់ដឹងកសាងទំនុកទុកចិត្តនិងបន្ថយការខុសប្លែករវាងប្រទេសទាំងពីរ៕
Related





