VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅមីយ៉ាន់ម៉ា
01/10/2016 09:02
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចជាផ្លូវការនៅប្រទេសមីយ៉ានម៉ា នា ព្រឹកថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan
សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅមីយ៉ាន់ម៉ា
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចជាផ្លូវការនៅប្រទេសមីយ៉ានម៉ា នា  ព្រឹកថ្ងៃទី១តុលា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Nganនិងគណៈ  ប្រតិភូជាន់ខ្ពស់បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាម និង អាណិកជនវៀតណាមនៅមីយ៉ានម៉ា។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungon         មុននោះ នាថ្ងៃទី៣០កញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃសមាគម  ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី២៧ (AIPA - 37) លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភព លោក (IPU) លោក Martin Chungon។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan ជឿ ជាក់​ថា អគ្គលេខាធិការ Martin Chongun នឹងជួយសហភាពអន្តរសភានិងសភាជា សមាជិក នានាឲ្យទទួលបានគោលដៅសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan បានរួមជាមួយថ្នាក់ដឹកនាំនានាទៅសម្តែងការគួរសមប្រធាន រដ្ឋសភាមីយ៉ាន់ ម៉ា និងជាប្រធាន AIPA-37 លោក Mahn Win Khan ផងដែរ។         នៅខាងក្រៅ AIPA- 37 នេះ នាថ្ងៃទី៣០កញ្ញា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាសឹង្ហបុរី  Halimah Yacob។​នៅក្នុងជំនួប  នេះ ប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យភាគីទាំងពីរសកម្មពង្រីកការងារជួបប្រា ស្រ័យទាក់ទងទ្វេភាគីលើគ្រប់ជាន់ថ្នាក់ ព្រមទាំងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យនាពេលខាងមុខ៕

More