សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៏កីឡានិងទេសចរណ៍វៀតណាមនៅអង់គ្លេស
28/07/2012 08:41
ទទួលសេចក្ដីអញ្ចើញ របស់ អភិបាលមណ្ឌលហិរញ្ញវត្ថុ ទីក្រុងឡុង David Wootton នាព្រឹកថ្ងៃទី ២៧ កក្កដា រដ្ឋមន្ត្រីក្រសួងវប្បធម៏ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Tuan Anh បានអញ្ចើញទៅទស្សនា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំ មណ្ឌលហិរញ្ញវត្ថុទីក្រុងឡុង។

រដ្ឋមន្ត្រីក្រសួងវប្បធម៏ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Tuan Anhនិងអភិបាលមណ្ឌលហិរញ្ញវត្ថុ ទីក្រុងឡុង David Wootton (http://www.vietnamplus.vn) ទទួលសេចក្ដីអញ្ចើញ របស់ អភិបាលមណ្ឌលហិរញ្ញវត្ថុ ទីក្រុងឡុង David Wootton នាព្រឹកថ្ងៃទី ២៧ កក្កដា រដ្ឋមន្ត្រីក្រសួងវប្បធម៏ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Tuan Anh បានអញ្ចើញទៅទស្សនា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំ មណ្ឌលហិរញ្ញវត្ថុទីក្រុងឡុង។ នៅជំនួបធ្វើការ រដ្ឋមន្ត្រីក្រសួងវប្បធម៏ កីឡា និង ទេសចរណ៍វៀតណាម Hoang Tuan Anh បានឧទ្ទេសនាម អំពីសក្ដានុភាពសហប្រតិបត្តិការ ក៏ដូចជា បណ្ដាគំរោងការនៅវៀតណាម កំពុងអំពាវនាវវិនិយោគ ពីបរទេស ពិសេសគឺបណ្ដាវិស័យ កីឡា ទេសចរណ៍ វប្បធម៍ …។ល។ រដ្ឋមន្ត្រី Hoang Tuan Anh អំពាវនាវបណ្ដាវិនិយោគិន និងបណ្ដាអង្គភាពអាជីវកម្មអង់គ្លេស បន្តជំរុញការវិនិយោគចូលមកវៀតណាម ពិសេសគឺបណ្ដាវិស័យជាឧត្តមភាពរបស់អង់គ្លេសដូចជា៖ ធនាគារ ហិរញ្ញវត្ថុ …ជាដើម។ លោក David Wootton ក៏បានអោយដឹងថា៖ អង្គភាពអាជីវកម្មអង់គ្លេសជាច្រើន កំពុងមានគោលបំណង់វិនិយោគចូលមកវៀតណាមជាច្រើនណាស់ ពីព្រោះថា នេះគឺជាទីផ្សារកំពុងបានទុកចំហរ។ បណ្ដាវិស័យ ដែលបណ្ដាអង្គភាព អាជីវកម្មអង់គ្លេស យកចិត្តទុកដាក់គឺ ៖ ធនាគារ ហិរញ្ញវត្ថុ …ល៕
Related





