VOV WorldVOV World
សមាគមជនវៀតណាមនៅទីក្រុង Yaroslav សហព័ន្ធរុស្ស៊ីឆ្ពោះទៅកោះសមុទ្រសុ្រកកំណើត
30/06/2014 08:28
(VOVworld) – នាថ្ងៃទី ២៩ មិថុនា សមាគមជនវៀតណាម នៅទីក្រុង Yaroslav សហព័ន្ធរុស្ស៊ី បានរៀបចំកម្មវិធីឆ្ពោះ ទៅកោះសមុទ្រសុ្រកកំណើត។
សមាគមជនវៀតណាមនៅទីក្រុង Yaroslav សហព័ន្ធរុស្ស៊ីឆ្ពោះទៅកោះសមុទ្រសុ្រកកំណើត
សមាគមជនវៀតណាមនៅទីក្រុង Yaroslav សហព័ន្ធរុស្ស៊ីឆ្ពោះទៅកោះសមុទ្រសុ្រកកំណើត (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ មិថុនា សមាគមជនវៀតណាមនៅទីក្រុង Yaroslav សហព័ន្ធរុស្ស៊ី បានរៀបចំកម្មវិធីឆ្ពោះទៅកោះសមុទ្រសុ្រកកំណើត។ ប្រធាន គណកម្មការសមាគមជនវៀតណាមនៅទីក្រុង Yaroslav លោក Le Duy Ninh បានជូនដំណឹងអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត បន្ទាប់ពី ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយសុខច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាត សមុទ្ររបស់វៀតណាម។ តាងនាមស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ី អគ្គទីប្រឹក្សា លោក Nguyen Hung បានឲ្យដឹងថា៖ “ការួមចំណែកនិងការគាំទ្រលើកទឹកចិត្តរបស់ជនវៀតណាមនៅសហព័ន្ធ រុស្ស៊ីក្នុងរយៈពេលកន្លងមកទទួលបានការវាយតំលៃខ្ពស់របស់បណ្ដាស្ថាប័ន្ធ មានសមត្ថកិច្ច។ ខ្ញុំ សូមវាយតំលៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ជន វៀតណាមនៅទីក្រុង Yaroslav ក្នុងការរៃអង្គាសជាក់ស្តែងដើម្បីមាតុប្រទេស។” ក្នុងឱកាសនេះ ជនវៀតណាមនៅទីក្រុង Yaroslav បានរៃអង្គាសទឹកប្រាក់ចំនួន ២ ពាន់ដុល្លាអាមេរិកចូលក្នុងមូលនិធិដើម្បីកោះសមុទ្ររបស់វៀតណាម៕

More