VOV WorldVOV World
សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្មនៅ Binh Duong
07/06/2014 09:43
Vovworld-សំណងប្រាក់ធានារាប់រងជាង១សែនលាន ដុងឲ្យអង្គភាពអាជីវកម្ម​នៅ Binh Duong។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung ថ្លែងមតិនៅពិធី (VOV)         Vovworld-សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្ម​ នៅ Binh Duong។ ចំនួនប្រាក់នេះត្រូវបានអង្គភាពអាជីវកម្មធានារាប់រងប្រគល់​ឲ្យ​អង្គភាពអាជីវកម្មចំនួន១១៣នៅខេត្ត Binh Duong នាថ្ងៃទី៧មិថុនា។ ​នេះ​ត្រូវ​បាន ចាត់ទុកជាប្រភពថវិការចាំបាច់ជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្មជំនះពុះពារលើការ លំបាកស្ថិរភាពផលិតកម្មឡើងវិញក្រោយពីឧបទ្ទេវហេតុមានមនុស្ស​មួយចំនួន បង្កអុកឡុកបំផ្លាញទ្រពសម្បត្តិរបស់អង្គការបុគ្គលនិងអង្គភាពអាជីវកម្មនាពេល កន្លងមក។ លោក Ken Teh នាយកផលិតកម្មក្រុមហ៊ុន Esquel Garment Manufacturing មណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី ដែលទើប​នឹង​ទទួលបានប្រាក់សំណង បានឲ្យដឹងថា៖         “ក្រោយករណីកន្លងទៅ ក្រុមហ៊ុនធានារ៉ាប់រងបានឆ្លើយតបយ៉ាងលឿន។ ពេលក្នុងរាយការណ៍នោះមិនដល់២ថ្ងៃក្រោយនោះគេមានវត្តមាននៅក្រុមហ៊ុន ដើម្បីវាយតំលៃការខូចខាត។ ​ក្រុមហ៊ុនយើងខ្ញុំជឿជាក់ក្នុងពេលបន្តវិនិយោគ​និង​ផ្សាភ្ជាប់យូរអង្វែងនៅវៀតណាម៕”

More