សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្មនៅ Binh Duong
07/06/2014 09:43
Vovworld-សំណងប្រាក់ធានារាប់រងជាង១សែនលាន ដុងឲ្យអង្គភាពអាជីវកម្មនៅ Binh Duong។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung ថ្លែងមតិនៅពិធី (VOV) Vovworld-សំណងប្រាក់ធានារាប់រងជាង១សែនលានដុងឲ្យអង្គភាពអាជីវកម្ម នៅ Binh Duong។ ចំនួនប្រាក់នេះត្រូវបានអង្គភាពអាជីវកម្មធានារាប់រងប្រគល់ឲ្យអង្គភាពអាជីវកម្មចំនួន១១៣នៅខេត្ត Binh Duong នាថ្ងៃទី៧មិថុនា។ នេះត្រូវបាន ចាត់ទុកជាប្រភពថវិការចាំបាច់ជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្មជំនះពុះពារលើការ លំបាកស្ថិរភាពផលិតកម្មឡើងវិញក្រោយពីឧបទ្ទេវហេតុមានមនុស្សមួយចំនួន បង្កអុកឡុកបំផ្លាញទ្រពសម្បត្តិរបស់អង្គការបុគ្គលនិងអង្គភាពអាជីវកម្មនាពេល កន្លងមក។ លោក Ken Teh នាយកផលិតកម្មក្រុមហ៊ុន Esquel Garment Manufacturing មណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី ដែលទើបនឹងទទួលបានប្រាក់សំណង បានឲ្យដឹងថា៖ “ក្រោយករណីកន្លងទៅ ក្រុមហ៊ុនធានារ៉ាប់រងបានឆ្លើយតបយ៉ាងលឿន។ ពេលក្នុងរាយការណ៍នោះមិនដល់២ថ្ងៃក្រោយនោះគេមានវត្តមាននៅក្រុមហ៊ុន ដើម្បីវាយតំលៃការខូចខាត។ ក្រុមហ៊ុនយើងខ្ញុំជឿជាក់ក្នុងពេលបន្តវិនិយោគនិងផ្សាភ្ជាប់យូរអង្វែងនៅវៀតណាម៕”
Related




