VOV WorldVOV World
សម័យប្រជុំលើកទី២៧របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣
14/04/2014 08:01
(VOVworld)-សម័យប្រជុំលើកទី២៧របស់គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣ បាន បើកនាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ។ សម័យ ប្រជុំ​នេះប្រារព្វឡើងក្នុងរយៈ១០ថ្ងៃ
សម័យប្រជុំលើកទី២៧របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOVworld)-សម័យប្រជុំលើកទី២៧របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមនីតិកាលទី១៣ បានបើកនាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ។ សម័យប្រជុំ​នេះប្រារព្វឡើងក្នុងរយៈ១០ថ្ងៃ (ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤មេសា)បានប្រមូលផ្តុំ ពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងកាងារកសាងច្បាប់ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំ លើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣នាខែឧសភាខាងមុខ។ សម័យប្រជុំល់កទី២១គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាវៀតណាម         តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិលើខ្លឹមសារ មួយ ចំនួនដូចជា៖ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីការផ្លាស់ប្តូរថ្មី កម្មវិធី សៀវភៅសិក្សា និងសេចក្តីព្រាងអំពីការផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅសិក្សា ក្រោយ ឆ្នាំ២០១៥ជាដើម។ គណៈកម្មាធិការអចិន្តៃ្រយ៍រដ្ឋសភាក៏បានផ្តល់មតិ អំពីការធ្វើ វិសោធនកម្ម បំពេញបន្ថែមទៅលើសេចក្តីសម្រេចចិត្តអំពីការបោះឆ្នោត ទំនុកទុក ចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនអនុម័ត។ ចំពោះការ ងារកសាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិភាក្សាលើច្បាប់សំខាន់ មួយចំនួនក្នុងនោះមានច្បាប់ថវិការរដ្ឋធ្វើវិសោធនកម្មជាដើម៕

More