VOV WorldVOV World
សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង
20/05/2015 09:28
Vovworld-សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាល ទី១៣បាន​ប្រារព្ធ​ឡើងដ៏មហោឡារិកនាព្រឹកថ្ងៃទី២០ឧសភា
សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង
សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង (VOV)         Vovworld-សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បាន ​ប្រារព្ធ​ឡើងដ៏មហោឡារិកនាព្រឹកថ្ងៃទី២០ឧសភានៅក្រុងហាណូយដោយមាន ការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សរដ្ឋរដ្ឋាភិបាល គណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិអ្នកបដិវត្តន៍ជើងចាស់អង្គទូតនិងអង្គការ​ អន្តរជាតិនៅក្រុងហាណូយ។​ ពិធីប្រារព្ធនៃសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាល​ ទី១៣ត្រូវបានវិទ្យុសម្លេងវៀតណាមផ្សាយបន្តផ្ទាល់លើកាណាល់ព័ត៌មាន​នយោបាយ ចំរុះ VOV1 និងកាណាល់ទូរទស្សន៍រដ្ឋសភា។         ថ្លែងមតិប្រារព្ធសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោក ​Nguyen Sinh Hung បានលើកច្បាស់ថា សម័យប្រជុំលើកទី៩មានតួនាទីដ៏សែនសំខាន់។​សម័យ ​ប្រជុំនឹងវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខកិច្ចការ​បរទេស ការងារយុត្តិធម៍និងការងារផ្សេងៗ។ លោកប្រធានរដ្ឋសភា Nguyen Sinh Hung បាន សង្កត់ធ្ងន់ថា៖         “នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យអនុម័តទៅលើគំរោង​ច្បាប់​និង ​ពង្រាងសេចក្តីសំរេចចិត្តចំនួន១១របស់រដ្ឋសភា ផ្ដល់មតិអំពីគំរោងច្បាប់​ចំនួន​១៦ ទៀត។ ដោយបរិមាណគំរោងច្បាប់ត្រូវបានពិនិត្យអនុម័តដ៏ធំធេងនៅសម័យ​ប្រជុំ​ លើកនេះសំដៅបន្តនាំរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ រួមចំណែកសុក្រិដ្ឋ​យន្តការ ធានាចរិតឯកភាពព្រមៗគ្នារបស់ប្រព័ន្ធច្បាប់ឆ្លើយតបនឹងសំណូមពរ​អភិវឌ្ឍន៍ ប្រទេសជាតិក្នុងស្ថានភាពថ្មី។​ជាពិសេសនៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងអនុម័ត លើគំរោងច្បាប់សំខាន់ៗជាច្រើនរួមចំណែកសុក្រិដ្ឋប្រព័ន្ធនយោបាយលើកកំពស់ ប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ​ពីមជ្ឈឹមដល់មូលដ្ឋានដូចជាច្បាប់ចាត់ តាំងរដ្ឋាភិបាល(វិសោធនកម្ម) ច្បាប់​ចាត់​តាំងរដ្ឋអំណាចដំបន់ ច្បាប់រណសិរ្សមាតុភូមិ វៀតណាម(វិសោធនកម្ម)ជាដើម។”         បន្ទាប់នោះ តាងនាមឲ្យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអធិប្បាយរបាយការណ៍វាយតំលៃបំពេញបន្ថែមលទ្ធផលអនុវត្ត​ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។ ​របាយការណ៍របស់រដ្ឋាភិបាលសឲ្យឃើញថា ក្នុង​ចំណោមគោលដៅផែនការចំនួន១៤ នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ​២០១៤មានគោលដៅចំនួន១៣ទទួលបាននិង លើសពីផែនការ ក្នុងនោះគួរឲ្យ​យកចិត្តទុកដាក់គឺ GDP កើនឡើង៥,៩៨% ហួសពី គោលដៅដែលបានដាក់ចេញ មានគោលដៅចំនួន១មិនទាន់ទទួលបានតាមផែនការ គឺអត្រាពលករបានបណ្ដុះបណ្ដាល។ ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៥ ស្ថានភាពសេដ្ឋកិច្ច សង្គមក៏ទទួលបាន​លទ្ធផល​សកម្ម​ជាច្រើនផងដែរ។         ក្នុងសម័យប្រារព្ធនៃសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣ ប្រធាន​គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក​ Nguyen Thien Nhan បានអធិប្បាយ របាយការណ៍បូកសរុបមតិសំណើររបស់អ្នកបោះឆ្នោត។ ប្រធាន​គណៈកម្មាធិការ សេដ្ឋកិច្ចនៃរដ្ឋសភាលោក Nguyen Van Giau បានអធិប្បាយរបាយការណ៍ពិនិត្យ របាយការណ៍របស់រដ្ឋាភិបាលវាយតំលៃបំពេញបន្ថែមលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៤ ស្ថានភាព​អនុវត្ត​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងថវិការរដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ​២០១៥៕

More