សន្និបាតលាតត្រដាងការទិតៀននិងស្វ័យទិតៀនថ្នាក់ខេត្តក្រុងតាមសេចក្តីសំរេចចិត្តមជ្ឈឹម
13/08/2012 10:09
VOV-នាថ្ងៃទី១៣សីហានៅក្រុងហាណូយការិយាល័យ នយោបាយ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀត ណាម បានរៀបចំសន្និបាតកម្មាភិបាលទូទាំង ប្រទេស លាតត្រដាង អនុវត្តការទិតៀននិងស្វ័យទិតៀននៅថ្នាក់ខេត្ត ទីក្រុង តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្ដីអំពី៖ “បញ្ហាចាំបាច់ មួយ ចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។

សន្និសីទកម្មាភិបាលទូទាំង ប្រទេសលាតត្រដាងអនុវត្តការទិតៀននិងស្វ័យទិតៀននៅថ្នាក់ខេត្ត ទីក្រុងតាម ស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ នីតិកាលទី១១(http://giaothongvantai.com.vn) VOV-នាថ្ងៃទី១៣សីហានៅក្រុងហាណូយការិយាល័យនយោបាយ គណៈកម្មា ធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានរៀបចំសន្និបាតកម្មាភិបាលទូទាំង ប្រទេសលាតត្រដាងអនុវត្តការទិតៀននិងស្វ័យទិតៀននៅថ្នាក់ខេត្ត ទីក្រុងតាម ស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្ដីអំពី៖ “បញ្ហាចាំបាច់ មួយ ចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។ សន្និបាតលើកនេះបានប្រមូលផ្តុំទៅលើ បញ្ហាស្នូលចំនួន៣គឺ សតិអារម្មណ៍នយោបាយ សិលធម៍ របៀបរស់នៅដើម្បីអនុវត្ត ការកំណត់បណ្ដាប្រការបក្ខជនមិនត្រូវធ្វើ រាល់កំហិតអន់ខ្សោយក្នុងការងារចាត់តាំង កម្មាភិបាល រាល់កំហិតអន់ខ្សោយក្នុងការអនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលមានការទទួលខុសត្រូវ”។ ថ្លែងមតិនៅពិធីបិទសន្និបាតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trongបានលើកត្រដែតអត្ថន័យពិសេស នៃការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលើក ទី៤ នីតិកាលទី១១ ស្ដីអំពី៖ ខ្លឹមសារចាំបាច់មួយចំនួនក្នុងការងារកសាងបក្ស នាបច្ចុប្បន្ន ក្នុងនោះមានការងារទិតៀននិងស្វ័យទិតៀន។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានថ្លែងថា៖ “នេះគឺជាវគ្គធ្វើជីវភាពនយោបាយសំខាន់ពិសេសក្នុងបក្សដើម្បីអនុវត្តខ្លឹមសារ ក្រុមបញ្ហា១នៃសេចក្តីសម្រេចចិត្តរបស់មជ្ឈឹមលើកទី៤អំពីការកសាងបក្ស។ ខ្លឹម សារប្រមូលផ្តុំទៅលើបញ្ហាចំបាចបំផុតចំនួន៣” អគ្គលេខា Nguyen Phu Trong ជឿជាក់ថា ការអនុវត្តទិតៀននិងស្វ័យ ទិតៀន ក្នុងបក្សនឹងទទួលជោគជ័យ បង្កើនជំនឿជាក់របស់កម្មាភិបាល បក្ខជន និងប្រជាជន ទៅលើបក្សនិងរដ្ឋវៀតណាម៕
Related





