VOV WorldVOV World
សន្និបាតដំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស
18/12/2012 09:47
(VOV)_នាថ្ងៃទី ១៨ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីបើកសន្និបាតដំណាងសមាគមអតីត យុទ្ធជនទូទាំង ប្រទេស លើកទី ៥ ​អាណត្តិ ២០១២-២០១៧ ជាមួយការ ចូលរួមរបស់ដំណាងជាង ៥០០នាក់ ​តាងនាមអោយ សមា ជិកចំនួនជិត៣លាននាក់ ក្នុងទូទាំងប្រទេស។
សន្និបាតដំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស
(VOV)_នាថ្ងៃទី ១៨ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីបើកសន្និបាត ដំណាងសមាគមអតីត យុទ្ធជនទូទាំងប្រទេស លើកទី ៥ ​អាណត្តិ ២០១២-២០១៧  ជាមួយការចូលរួមរបស់ដំណាងជាង ៥០០នាក់ ​តាងនាមអោយ សមាជិកចំនួន ជិត ៣លានក្នុងទូទាំងប្រទេស។ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ​វៀត​ណាម​ ​លោកTruong Tan Sang ប្រធានរដ្ឋសភា Nguyen Sinh  Hung ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បណ្ដាអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ​ រដ្ឋាភិ បាល  រណះសិរ្យមាតុភូមិ បណ្ដាគណះប្រតិភូឡាវ និងកម្ពុជា បានអញ្ជើញចូលរួម ពិធីនេះដែរ។​ ដោយប្រធានបទ÷ “ពង្រីកអត្តចរិត ប្រពៃណីនៃកង​ទ័ព​លោកអ៊ំហូរ  ស្មោះត្រង់ សាមគ្គីភាព ធ្វើជាគំរូ ផ្លាស់ប្តូរថ្មី កសាងសង្គមស្អាតស្អម​ រឹងមាំ បំពេញ ភារកិច្ចប្រកបដោយជោគជ័យ ក្នុងដំណាក់កាលថ្មី “ បណ្ដាដំណាងបាន ពិភាក្សា នូវបណ្ដាការផ្តួចផ្តើមគំនិត ដំណោះស្រាយ ដើម្បីបន្តចលនាសមាជិកសាមគ្គីភាព  ពង្រីកអត្តចរិត ប្រពៃណីកងទ័ពលោកអ៊ំហូរ សកម្មចូលរួមការកសាង ការពារបក្ស រដ្ឋ របបសាធារណះរដ្ឋ សង្គមនិយម និងការពារប្រជាជន…ល។ ថ្លែងមតិនៅទីនេះ  អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់​ថា÷           “ សមាគមត្រូវបង្កើនការងារអប់រំនយោបាយ ស្មារតី ធ្វើអោយកម្មា​ភិបាល សមាជិក សមាគមក្តាប់ជាប់គោលមាគា៍ គោលការណ៍របស់បក្ស ​គោលនយោបាយ  ច្បាប់របស់រដ្ឋ ជំរុញខ្លាំងចលនាប្រឡង ប្រណាំងរៀន​សូត្រនិងធ្វើតាមគំរូ សិលធម៏  លោកប្រធានហូជីមិញ និងបណ្ដាចលនាពង្រីកអត្តចរិតដ៏ល្អប្រសើរបស់កងទ័ព លោកអ៊ំហូរ ក្តាប់ជាប់សភាពការណ៍សតោអារម្មណ៍ ជូនព័ត៍មាន ផ្សព្វផ្សាយទាន់ ពេលវេលា កំណត់ទិសដៅនៃសតិអារម្មណ៍របស់​សមាជិកនិងប្រជាជន  ចំពោះ បណ្ដាបញ្ហាដែលកើតមានឡើង រួមកម្លាំង អំពីស្មា​រតី ប្តេជ្ញាចិត្តវាយបំផ្លាញ់ឧបាយ កលគ្រប់សកម្មភាពរបស់​កម្លាំងអមិត្ត សកម្មតស៊ូ ប្រឆាំងនឹងអំពើពុករលួយ…។ល។ ” សន្និបាតដំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស (http://vov.vn) សន្និបាតដំណាងសមាគមអតីត យុទ្ធជនទូទាំងប្រទេស លើកទី ៥ ​អាណត្តិ  ២០១២-២០១៧ នឹងអូសបន្លាយដល់ថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១២៕