VOV WorldVOV World
សន្និសីទពន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាបទន្លេ Cuu Long
30/06/2015 09:46
Vovworld-សន្និសីទន្លឿនវិនិយោគទៅលើទេសចរណ៍ បៃតងដំបន់វាល​ទំនាប​​ទន្លេ Cuu Long បានប្រព្រឹត្តទៅ
សន្និសីទពន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាបទន្លេ Cuu Long
សន្និសីទពន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាលទំនាបទន្លេ Cuu Long (vietwindtravel)         Vovworld-សន្និសីទន្លឿនវិនិយោគទៅលើទេសចរណ៍បៃតងដំបន់វាល​ទំនាប ​​ទន្លេ Cuu Long បានប្រព្រឹត្តទៅនាថ្ងៃទី៣០មិថុនាជាខ្លឹមសារសំខាន់​ក្នុង​សកម្មភាព នៃសប្ដាហ៦ទេសចរណ៍បៃតងវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥​ដែល​កំពុង ប្រព្រឹត្តទៅនៅទីក្រុង Can Tho។ ថ្លែងមតិនៅសន្និសីទ ឧបនាយក​រដ្ឋមន្ត្រី Vu Van Ninh បានឲ្យដឹងថា វៀតណាមមានឧត្តមភាពដ៏ធំធេងដើម្បី​ទាក់ទាញវិនិយោគិន ទៅលើវិស័យទេសចរណ៍ដោយស្ថានភាពនយោបាយ​ស្ថិរភាពប្រជាជនវៀតណាម រាក់ទាក់ចំពោះភ្ញៀវ។ ឧបនាយករដ្ឋមន្ត្រីបាន​សំណូមពរក្រសួងស្ថាប័ននិងដំបន់ត្រូវ រៀបចំផែនការផលិតផលពិសេសរបស់​ដំបន់វិនិយោគហេដ្ឋានរចនាសម្ព័ន្ធផ្សាភ្ជាប់ ទេសចរណ៍លើមូលដ្ឋានចលនាប្រភពកំលាំងរបស់រដ្ឋសង្គមប្រជាជនដើម្បីវិនិយោគ ហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នា បង្កើតការតភ្ជាប់ដំបន់នានា កសាងពាណិជ្ជសញ្ញានិង លទ្ធភាពប្រកួតប្រជែង​ខ្ពស់។ ទន្ទឹមនឹងនោះការពារបរិស្ថានបៃតងស្អាតសមស្រប នឹងបទដ្ឋានដំបន់និង​អន្តរជាតិ៕