សន្និសីទជាន់ខ្ពស់អាស៊ាន ២៧ ចេញសេចក្ដីថ្លែងការណ៍ Kuala Lumpur 2015 ស្ដីពីការបង្កើតសហគមន៍អាស៊ាន

(VOV)_​សន្និសីទជាន់ខ្ពស់អាស៊ាន លើកទី ២៧ ( ASEAN 27 ) និង​សន្និសីទ
​ទាក់ទិននានា ត្រូវបានប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី​ចាប់ពីថ្ងៃទី១៨
ដល់ថ្ងៃទី ២២ វិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំមកពីប្រទេសអាស៊ាន
ទាំង១០ និងប្រទេសសន្ទនាចំនួន៨។ ASEAN 27 ជា​ព្រឹត្តិការណ៍​សំខាន់ ក្នុងឆ្នាំ
ម៉ាឡេស៊ីទទួលដំណែងជាប្រធានអាស៊ាន ២០១៥ ​ឆ្ពោះ​ទៅការបង្កើតសហគមន៍
អាស៊ាន នាចុងឆ្នាំ ២០១៥នេះ។ នៅសន្និសីទ​កំពូលអាស៊ានលើកនេះ បណ្ដាថ្នាក់
ដឹកនាំអាស៊ាន បានចុះហត្ថលេខា ចេញសេចកល្ដីថ្លែអការណ៍ Kuala Lumpur 2015
ស្ដីពីការបង្កើតសហគមន៍អាស៊ាន ​ជាចំណុច​សំខាន់ក្នុងរយៈពេល៤៨ឆ្នាំកសាង
និងរីកធំធាត់៕