VOV WorldVOV World
សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម
23/07/2015 11:55
(VOVworld) – ក្នុងសន្និសីទកាសែតអន្តរជាតិប្រចាំខែ របស់ក្រសួងការបរទេស វៀតណាមដែលបានប្រព្រឹត្ត ទៅនារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស លោក Le Hai Binh បានឆ្លើយសំណូររបស់អ្នក យកព័ត៌មានស្តីពីស្ថានភាព នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា។
សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម
សន្និសីទកាសែតប្រចាំខែកក្កដារបស់ក្រសួងការបរទេសវៀតណាម (Image: VOV) (VOVworld) – ក្នុងសន្និសីទកាសែតអន្តរជាតិប្រចាំខែរបស់ក្រសួងការបរទេស  វៀតណាមដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ  អ្នកនាំពាក្យក្រសួងការបរទេស លោក Le Hai Binh បានឆ្លើយសំណូររបស់អ្នក  យកព័ត៌មានស្តីពីស្ថានភាពនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា។ លោក Le Hai Binh បានលើកច្បាស់ថា៖         “វៀតណាមនិងកម្ពុជាមានកិច្ចព្រមព្រៀងទាក់ទិកដល់សកម្មភាពក្នុង តំបន់​ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់មិនទាន់ខ័ណ្ឌសីមា បោះ បង្គលនៅឡើយ។ បណ្ដាសកម្មភាពបង្ករឿងហេតុនៅតំបន់ខ្សែព្រំដែន វៀតណាម-កម្ពុជាគឺមិនសមស្របនឹងកិច្ចព្រមព្រៀងទ្វេភាគី។ ក្នុងរយៈពេល កន្លងទៅសបត្ថកិច្ចរបស់វៀតណាមនិងកម្ពុជាបានសហការយ៉ាងសកម្ម ដើម្បីត្រួតពិនិត្យលើល្អស្ថានភាពមិនអនុញ្ញត្តិឲ្យរឿងហេតុនៅខ្សែព្រំដែនជះ ឥទ្ធិពលទំនាក់ទំនងមិត្តភាពរវាងប្រទេសព្រមទាំងឯកភាពគ្នាជំរុញដំណើរ ការចរចារអំពីការងារខ័ណ្ឌសីមាបោះបង្គលយ៉ាងឆាប់រហ័សផងដែរ។         ទាក់ទិនដល់ការធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹក ចិននៅតំបន់សមុទ្រប៉ែកខាងកើតនិងអាគ្នេយ៍កោះ Hainan រួមមានប្រជុំកោះ  Hoang Sa របស់វៀតណាម ពីថ្ងៃទី ២២ ដល់ទី ៣១ កក្កដានេះ អ្នកនាំពាក្យ  ក្រសួងការបរទេសវៀតណាម លោក  Le Hai Binh បានអះអាងថា៖         “នេះគឺជាទង្វើរំលោភដ៏ធ្ងន់ធ្ងរលើអធិបតតេយ្យភាពរបស់វៀតណាមដែល  ផ្ទុយទៅនឹងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រារាំងការអភិវឌ្ឍ ន៍ទំនាក់ទំនងវៀតណាម-ចិនហើយធ្វើឲ្យស្ថានភាពតានតឹងថែមទៀតដោយគំរាម  កំហែងសន្តិខុសសុវត្ថិភាពនាវាចរណ៍ក្នុងតំបន់។ វៀតណាមប្រឆាំងនិងស្នើរឲ្យ  ចិនគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាម មានការទទួល  ខុសត្រូវ ហើយបញ្ចប់ភ្លាមមួយរំពិចនិងមិនធ្វើឲ្យស្ថានភាពកើតស្មុគស្មាញ ថែមទៀត ។”         ក៏ក្នុងសន្និសីទកាសែតនេះ លោក Le Hai Binh បានឲ្យដឹងថា​៖ វៀតណាម  ស្វាគមន៍ការប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបានិងការអនុម័តលើ សេចក្តី សម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សារសន្តិសុខអ.ស.ប.ស្តីពី កិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1៕

More