VOV WorldVOV World
សន្និសីទកាសែតអន្តរជាតិស្ដីអំពីមហាសិន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
19/03/2015 10:31
(VOV)_នាព្រឹកថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ លោក Tran Van Hang ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានធ្វើអធិបតីសន្និសីទ​កាសែត ដើម្បីជូនដំណឹងអំពីបណ្ដាខ្លឹមសារ នៃមហាសិន្និបាតសហភាព​អន្តរសភាពិភពលោកលើកទី១៣២ (​IPU – 132)
សន្និសីទកាសែតអន្តរជាតិស្ដីអំពីមហាសិន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
សន្និសីទកាសែតអន្តរជាតិស្ដីអំពីមហាសិន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (VOV)_នាព្រឹកថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ លោក Tran Van Hang ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានធ្វើអធិបតីសន្និសីទ​កាសែត ដើម្បី ជូនដំណឹងអំពីបណ្ដាខ្លឹមសារ នៃមហាសិន្និបាតសហភាព​អន្តរសភាពិភពលោក លើកទី១៣២ (​IPU – 132)  ដែលនឹងប្រព្រឹត្តទៅនៅក្រុង​ហាណូយ ​ចាប់តាំងពីថ្ងៃទី ២៨ មិនា ដល់ថ្ងៃទី១ មេសា។ ប្រធានបទពិភាក្សា ​របស់ IPU – 132 គឺ៖ បណ្ដាគោល ដៅអភិវឌ្ឍន៍ចីរភាព៖ប្រែក្លាយពាក្យសំដី​ទៅជា​ទង្វើ។ នៅទីនេះ លោក Tran Van  Hang បានអោយដឹងថា៖ គិតរហូតមកដល់​ពេល​នេះ បានមានក្រុមអន្តរជាតិចំនួន ១៦៣ ដោយមានដំណាងចំនួន១៦០០​នាក់ បានចុះឈ្មោះចូលរួម IPU – 132 ដែល ក្នុងនោះ មានប្រធានរដ្ឋសភា​ចំនួន៤៥រូប។            “ ​  កម្មវិធីធ្វើសកម្មភាពរបស់សហភាពអន្តរសភា ឆ្នាំ ​២០១៥​នេះ​ត្រូវបានចាត់ ទុកជាឆ្នាំគន្លឹះ ដើម្បីសហគមន៍អន្តរជាតិវាយតំលៃអំពីការអនុវត្ត​បណ្ដាគោលដៅ សហសវត្សរ៍ ឆ្ពោះទៅគោលដៅអភិវដ្ឍន៍ចីរភាព។ IPU កំពុង​សកម្មចលនា កែ ទម្រង់ការងារចាត់តាំង និងយុទ្ធសាស្ត្រធ្វើសកម្មភាព ​បំពេញគោលបំណងរបស់ ប្រជាជនលើទូទាំងពិភពលោក អំពីបញ្ហាដូចជា៖​ សន្តិសុខ សង្គម បរិស្ថាន…លៗ។ ចំពោះវៀតណាមការទទួលរៀបចំ IPU – 132 គឺសំដៅលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិអំពី​បណ្ដាបញ្ហាសកល ដូចជា៖ សន្តិភាព អធិប តេយ្យភាព អភិវឌ្ឍន៍ចីរភាព …លៗ៕”