VOV WorldVOV World
សន្និសីទកំពូល EU – អ៊ុយក្រែន
28/04/2015 08:45
(VOVworld) – សន្និសីទកំពូលសហភាពអឺរ៉ុប (EU) - អ៊ុយក្រែន បានប្រព្រឹត្តទៅនាថ្ងៃទី ២៧ មេសា នៅរដ្ឋធានី Kiev ដោយមាន ការចូលរួមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker និងប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Donald Tusk។
សន្និសីទកំពូល EU – អ៊ុយក្រែន
សន្និសីទកំពូល EU – អ៊ុយក្រែន (Image: VNA) (VOVworld) – សន្និសីទកំពូលសហភាពអឺរ៉ុប (EU) - អ៊ុយក្រែនបានប្រព្រឹត្តទៅ នាថ្ងៃទី ២៧ មេសា នៅរដ្ឋធានី Kiev ដោយមានការចូលរួមរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker និងប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Donald Tusk។ សេចក្តី ថ្លែងការណ៍រួម ដែលត្រូវបាននាំចេញបន្ទាប់ពីសន្និសីទលើកនេះបានឲ្យឃើញ ថា៖ តំបន់ពាណិជ្ជកម្ម សេរី​ (FTA) រវាងអ៊ុយក្រែនជាមួយ EU នឹងចូលជាធរមាន ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៦។ សន្និសីទកំពូលរំលឹកថា៖ ការចាប់ផ្តើម កំណែទម្រង់មានអត្ថន័យសម្រេចដោយឈរលើទស្សនៈសមាហរណកម្ម នយោបាយនិងសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយ EU។ សេចក្តីថ្លែងការណ៍ រួមពោលខាងលើក៏បានគាំទ្របណ្ដាវិធានការណ៍កែទម្រង់ ដំបូងដែលអ៊ុយក្រែន អនុវត្តលើវិស័យស្នូល ជាពិសេសគឺ៖ ការធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ការបែង ចែកសិទ្ធិអំណាច ការប្រឆាំងនឹងអំពើពុករលួយ ជាដើម៕

More