VOV WorldVOV World
សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
28/04/2015 08:24
Vovworld-សន្និសីទកំពូលអាស៊ានលើកទី២៦ដែលប្រព្រឹត្ត ទៅនាថ្ងៃទី២៧​មេសានៅទីក្រុង Kuala Lumpur និង Langkawi
សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ (VOV)         Vovworld-សន្និសីទកំពូលអាស៊ានលើកទី២៦ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧​ មេសានៅទីក្រុង Kuala Lumpur និង Langkawi ម៉ាឡេស៊ីដោយមានការ​ចូល​រួម​របស់ ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០។ នៅសន្និសីទដោយ​ប្រធានបទ​នៃ ឆ្នាំ២០១៥គឺ ប្រជាជនរបស់យើង សហគមន៍របស់យើង ទស្សន​វិស័យរបស់យើង ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានប្រមូលផ្ដុំផ្លាស់ប្តូរអំពីខ្លឹមសារ​សំខាន់ៗដែលទាក់ ទិនដល់ការបង្កើតសហគមន៍អាស៊ាន២០១៥ កសាងទស្សន​វិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០១៥​ទំនាក់ទំនងកិច្ចការបរទេសរបស់​សហគមន៍ជាដើម។ ស្ដីពីការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃ​បណ្ដាប្រទេសបាន សង្កត់ធ្ងន់ទៅលើអត្ថន័យនៃការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥។ ស្ដីពីការ កសាងទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ បណ្ដាថ្នាក់ដឹកនាំបាន ចាត់ទុកថា ត្រូវបញ្ជាក់ច្បាស់នូវគោលដៅនិងកំណត់​ទិស​ដៅអភិវឌ្ឍន៍របស់ សហគមន៍ក្នុង១០ឆ្នាំខាងមុខ​បន្តនិងពង្រីករាល់សមិទ្ធិផល​ដែលអាស៊ានទទួល បានជាដើម។ ផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងដំបន់ បណ្ដាថ្នាក់ដឹកនាំបាន សម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីបំរ៉ែបំរួលដ៏​ស្មុគស្មាញនាបច្ចុប្បន្ននៅសមុទ្រ ខាងកើត សង្កត់ធ្ងន់ទៅលើសារសំខាន់នៃ​ការ​ធានាសន្តិភាពស្ថិរភាពសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍និង​គោលការណ៍ដែលអាស៊ានបានឯកភាព អំពីសមុទ្រខាងកើត​។ នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ីបានសង្កើតធ្ងន់ថា ការគោរពច្បាប់ អន្តរជាតិក្នុងនោះមានអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ​(UNCLOS) ត្រូវជាមូលដ្ឋាន​នៃ​ការកំណត់អំពីការជ្រៀតជ្រែកនិងសកម្មភាពនៅ សមុទ្រខាងកើត។ ជាប្រធាន​អាស៊ាន ម៉ាឡេស៊ីសង្ឃឹមថា អាស៊ាននឹងទទួលបាន វឌ្ឍន៍ភាពក្នុងការខំប្រឹង​ប្រែងសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។         បញ្ចប់សន្និសីទ​បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍ចំនួន៣៖ សេចក្តីថ្លែងការណ៍ក្រុង Kuala Lumpur ស្ដីពីអាស៊ានយកប្រជាជនជាស្នូល សេចក្តី​ ថ្លែងការណ៍ក្រុង Langkawi អំពីចលនាសម្រុះសម្រួលសកល​លោក​ទាំង​មូល និង សេចក្តីថ្លែងការណ៍ក្រុង Kuala Lumpur អំពីការរបបភាវូបនីយកម្ម​លទ្ធភាពស្វ័យ អំណាចរបស់អាស៊ាន បណ្ដាសហគមន៍និងប្រជាជនចំពោះ​សោកនាដកម្មនិងបំរ៉ែ បំរួលអាកាសធាតុ។         នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសកម្មចូលរួមនិង​រួម ចំណែកសំខាន់សំរាប់ខ្លឹមសារដែលពិភាគ្សានៅសន្និសីទ។ ​ថ្លែងមតិនៅ​សម័យ​ ប្រជុំពេញអង្គ លោក Nguyen Tan Dung បានអះអាងថា វៀតណាម​ខំប្រឹងប្រែងនិង ទទួលបានលទ្ធផលសកម្មក្នុងការអនុវត្តគោលមាគ៌ាកសាង​សហគមន៍អាស៊ាន ក្នុងនោះមានសកម្មភាពដែលវៀតណាមធ្វើអធិបតីអនុវត្ត ទន្ទឹមនឹងនោះម្ចាស់ការ កែប្រែការកំណត់ក្នុងប្រទេសដើម្បីអនុវត្តល្អកិច្ចសន្យា​ក្នុងអាស៊ាន៕

More