VOV WorldVOV World
សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២
25/07/2012 10:00
នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង វៀតណាម ក្រសួងធនធាននិង បរិស្ថានវៀតណាមគួបផ្សំជាមួយ គណៈលេខាធិការ អាស៊ាន បានរៀបចំសន្និសីទក្រុមការងារអាស៊ានស្តីពី ការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២។
សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២
នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង វៀតណាម ក្រសួងធនធាននិងបរិស្ថានវៀតណាមគួបផ្សំជាមួយ គណៈលេខាធិការអាស៊ានបានរៀប ចំសន្និសីទក្រុមការងារអាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២។ នៅ សន្និសីទនេះតំណាងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន បានពិភាក្សារអំពី “ការអនុវត្ត ផែនការយុទ្ធសាស្ត្រសកម្មភាពអាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹក ដែលប្រមូលផ្តុំទៅលើបណ្ដាខ្លឹមសារ ដូចជា៖ ការកសាង ប្រព័ន្ធរបាយការណ៍និង គ្រប់គ្រងតួរលេខស្ថិតិអំពីប្រភពធនធានទឹកនៅតំបន់អាស៊ានការវាយតំលៃអំពីហានិភ័យ និងការជះឥទ្ធិពលរបស់អាកាសធាតុអាក្រក់នៅប្រទេស ជាសមាជិកអាស៊ាននានា ឬបណ្ដាសកម្មភាពលើកកំពស់ការយល់ដឹងនិងការចូលរួមរបស់សហគមន៍ក្នុង ការគ្រប់គ្រងប្រភពធនធានទឹក។ ក្រៅពីនោះ សន្និសទីក៏បានពិភាក្សារអំពីបណ្ដា ព្រឹត្តិការសំខាន់លើវិស័យគ្រប់គ្រងប្រភាពធនធានទឹក ដូចជា៖ សន្និសីទកំពូលអំពី បរិស្ថានស្អាតលើកទី ១ នៅសឹង្ហបូរី សន្និសីទកំពូលទឹកនៅ អាស៊ី- ប៉ាស៊ីហ្វីកលើកទី ២ ។ល។ និងលើកឡើងទិសដៅសកម្មភាពក្នុងរយៈពេលខាងមុខ។ សន្និសីទនឹងបញ្ចប់ នាថ្ងៃទី ២៧ កក្ដដា៕ សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២ (Image: quangning.org)