VOV WorldVOV World
សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានអំពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍លើកទី៨។
13/09/2012 11:11
VOV-សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានអំពីសុខុមាលភាព សង្គមនិងអភិវឌ្ឍន៍​លើកទី​៨ (SOMSWD 8) ជាមួយ ប្រធានបទ “ជំរុញសេវាកម្មសង្គមនិង​សុខុមាលភាព ​សង្គម​សំរាប់​ក្រុមមានស្ថានភាពខ្សោយ” ត្រូវបាន រៀបចំ​នៅក្រុង​ហាណូយ។
VOV-សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានអំពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍​ លើកទី​៨ (SOMSWD 8) ជាមួយប្រធានបទ “ជំរុញសេវាកម្មសង្គមនិង​សុខុមាល ភាព​សង្គម​សំរាប់​ក្រុមមានស្ថានភាពខ្សោយ” ត្រូវបានរៀបចំ​នៅក្រុង​ហាណូយ។ ថ្លែងមតិនៅពិធី​បើក អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង​សង្គមកិច្ច Nguyen Trong Dam បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅបណ្ដា​ប្រទេសអាស៊ាន បានជំរុញការបង្កើន​សុខុមាលភាពសង្គមសំរាប់ប្រជាជនអាស៊ានជាមួយ គំរោងការសកម្មភាំពនិងការផ្ដើម​គំនិតផ្សេងៗនៅថ្នាក់ជាតិនិងដំបន់។ បណ្ដា ប្រទេសអាស៊ានត្រូវសហប្រតិបត្តិការ​ផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ដើម្បី ដោះស្រាយមានប្រសិទ្ធភាពបណ្ដាបញ្ហាសង្គមកំពុងនិងនឹងកើតឡើង ពិសេសគឺ​បញ្ហាទាក់ទិនដល់សិទ្ធិប្រយោជន៍របស់នារីកុមារជនពិការ​ជនចាស់ជរាជនក្រីក្រ​និងក្រុមមានស្ថានភាពខ្សោយផ្សេងៗទៀត។ របៀបវារៈនៅ​សន្និសីទ SOMSWD 8 បានប្រមូលផ្ដុំពិនិត្យការអនុវត្តឃ្លាំមើលផែនការមេរបស់​សហគមន៍​វប្បធម៍-សង្គម​ទាក់ទិនដល់ផលប្រយោជន៍សង្គម វាយតំលៃការអនុវត្ត​ដំណើរការ​អាស៊ានសំដៅ​ទទួលបានគោលដៅអភិវឌ្ឍន៍សហស្សវត្សជាដើម។ លទ្ធផល​នៃសន្និសីទ SOMSWD 8 នឹងបានរាយការណ៍ជូនសន្និសីទរដ្ឋមន្ត្រីទទួលបន្ទុក​សុខុមាលភាព​ សង្គមនិងអភិវឌ្ឍន៍ (AMMSWD) នឹងប្រជុំនាឆ្នាំ២០១៣នៅកម្ពុជា៕