VOV WorldVOV World
សន្និសីទបូកសរុបឆ្នាំ២០១៥នៃគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ពាយ័ព្យ
11/12/2015 09:00
(VOVworld)-នារសៀលថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា ណែនាំទទួលបន្ទុកតំបន់ពាយ័ព្យបានរៀបចំ
សន្និសីទបូកសរុបឆ្នាំ២០១៥នៃគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ពាយ័ព្យ
(VOVworld)-នារសៀលថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា ណែនាំទទួលបន្ទុកតំបន់ពាយ័ព្យបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៥ និងពិភាគ្សាអំពីការចិញ្ចឹមសត្វនៅតំបន់ពាយ័ព្យ។​ថ្លែងមតិសន្និដ្ឋានសន្និសីទ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Xuan Phuc បានស្នើរថា​នាពេលខាងមុខ តំបន់នានាក្នុងភូមិភាគពាយ័ព្យត្រូវមានការផ្តួចផ្តើមគំនិតនិងវិធានការជាក់ស្តែង ដើម្បីអនុវត្តល្អនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគតំបន់នីមួយៗ ព្រម ទាំងកសាងផែនការអភិវឌ្ឍន៍និងរៀបចំរចនាសម្ព័ន្ធកសិកម្មតំបន់ឡើងវិញ។ លោក Nguyen Xuan Phuc ក៏បានស្នើរក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រូវរួម សហការ ជាមួយស្ថាប័នទាក់ទិននានា ក្នុងការកសាងគំរោងការអភិវឌ្ឍន៍ការ ចិញ្ចឹមសត្វនា ដំណាក់កាលខាងមុខ៕