VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ។
12/07/2012 08:25
VOV-នាថ្ងៃទី១១កក្កដានៅរាជធានីភ្នំពេញកម្ពុជាបាន ប្រព្រឹត្តទៅ​សន្និសីទ​រដ្ឋមន្ត្រីការបរទេសអាស៊ាន+១ ជាមួយមន្ត្រីនៃប្រទេសដៃគូសន្ទនាចំនួន១០របស់ ​ អាស៊ានរួមមានអូស្ត្រាលី កាណាដា ចិន សហភាព អឺរុប(EU) ឥណ្ឌាជប៉ុន ណូវែលហ្សេឡង់កូរ៉េខាងត្បូង រុស្ស៊ីនិងអាមេរិក។
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ។
សកម្មភាពរបស់គណៈប្រតិភូការបរទេសវៀតណាមនៅសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ានជាមួយបណ្ដាដៃគូរ។         VOV-នាថ្ងៃទី១១កក្កដានៅរាជធានីភ្នំពេញកម្ពុជាបានប្រព្រឹត្តទៅ​សន្និសីទ​រដ្ឋមន្ត្រីការបរទេសអាស៊ាន+១ជាមួយមន្ត្រីនៃប្រទេសដៃគូសន្ទនាចំនួន១០ របស់​អាស៊ាន រួមមានអូស្ត្រាលី កាណាដា ចិន សហភាពអឺរុប (EU) ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ីនិងអាមេរិក។ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានដឹកនាំគណៈប្រតិភូការបរទេសវៀតណាមចូលរួម​បណ្ដា​ សន្និសីទ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានស្នើរអាស៊ាននិងបណ្ដាដៃគូរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងត្រូវកាល​កំណត់បណ្ដាកម្មវិធីគំរោងការសហប្រតិបត្តិការក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងបណ្ដាវិស័យមានផលប្រយោជន៍ដូចគ្នាដូចជាសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគ អភិវឌ្ឍន៍ប្រភពធនធានមនុស្សជាដើម។         ជាមួយតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន-ចិន រដ្ឋមន្ត្រី Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីការបរទេសចិន Yang Jiéchí បានធ្វើ​សហអធិបតី សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន។ រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមនឹងបន្តសកម្មរួមចំណែកទៅក្នុងទំនាក់ទំនងដៃគូរ​យុទ្ធសាស្ត្រអាស៊ាន-ចិនដើម្បីសន្តិភាពនិងភាពសម្បូរុងរឿង។ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានដឹកនាំគណៈប្រតិភូការបរទេសវៀតណាមចូលរួមបណ្ដាសន្និសីទ។         នៅសន្និសីទរវាងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយបណ្ដាដៃគូរ ផ្លាស់ប្តូរ​អំពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា​ បណ្ដា​គោលការណ៍អំពីគោរពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់ បណ្ដា​ប្រទេសជាប់សមុទ្រចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត សមុទ្រត្រូវបានអនុវត្តតាមការកំណត់របស់អនុសញ្ញាអ.ស.ប អំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់អំពើ ហឹង្សារ​គោរព​ច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញាអ.ស.ប អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងស្មារតីសេចក្តីថ្លែងការអំពីក្រមប្រតិបត្តិសំរាប់ភាគីនៅ សមុទ្រខាងកើត (DOC) កសាងយ៉ាងចាប់រហ័សក្រមសិលធម៍នៃបញ្ហាសមុទ្រ ខាងកើត (COC)។         នៅសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន-EU រដ្ឋមន្ត្រី Pham Binh Minh បាន​ទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-EU ដំណាក់ កាល ខែ​កក្កដាឆ្នាំ២០១២ដល់ខែកក្កដាឆ្នាំ២០១៥ ជាផ្លូវការ។         នៅខាងក្រៅបណ្ដាសន្និសីទ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រី Pham Binh Minh បាន ជួប​សន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសចិនកាណាដា ប៉ាគីស្តាន​និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដើម្បីពិភាគ្សាអំពី បណ្ដា បញ្ហាទ្វេភាគី​និងស្នូលរបស់បណ្ដាសន្និសីទ។ នៅក្នុងការចរចារជាមួយ រដ្ឋមន្ត្រី ការបរទេសចិន Yang Jiéchí ផ្លាស់ប្តូរអំពីវិធានការជំរុញទំនាក់ទំនងដៃ គូរ សហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់វិស័យវៀតណាម-ចិនក្នុងរយៈពេល ខាងមុខ ភាគីទាំងពីរបានឯកភាព​បន្ត​រក្សាបណ្ដាសកម្មភាពផ្លាស់ប្តូរគណៈ ប្រតិភូ គ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ ស្តីពីបញ្ហាលើសមុទ្រ ភាគីទាំងពីរ អះអាង ដោះស្រាយរាល់ជំលោះតាមរយៈការ​ចរចារសន្តិភាពមិត្តភាពគោរព គ្នានិងយក ចិត្តទុកដាក់ដល់ផលប្រយោជន៍សមស្របរបស់គ្នា។         ក្នុងពិធីចរចារជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា John Baird រដ្ឋមន្ត្រី Pham Binh Minh​ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវជំរុញបណ្ដាដំណើរទស្សន កិច្ច​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងចាត់ទុកថា នៅមាន ឱកាស​សក្ដានុពល​ជាច្រើនដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ពិសេសគឺ​ពាណិជ្ជកម្មវិនិយោគ ស្នើរភាគីទាំងពីរមាន សកម្មភាពជាក់ស្ដែង សំដៅបង្កើន​ទំនាក់​ទំនងក្នុងឱកាសរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនង ការទូតឆ្នាំ២០១៣។         នៅពិធីចរចារទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស Pham Binh Minh និងរដ្ឋមន្ត្រី​ការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Pak Ui Chun ភាគីទាំង ពីរ​បាន​ចែករំលែកការវាយតំលៃនិងលើកឡើងវិធានការសំដៅបន្តអភិវឌ្ឍន៍ទំនាក់ ទំនងមិត្តភាព​សហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិង សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​កូរ៉េ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ រួមចំណែកទៅក្នុង​សន្តិភាព​ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង ដំបន់៕