VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ
20/04/2015 10:55
(VOVworld)- សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេស អាស៊ី-អាហ្វ្រិក​បានបើកជាផ្លូវការនាថ្ងៃទី ១៩ មេសា នៅរដ្ឋធានី Jakarta នៃឥណ្ឌូណេស៊ី។
សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ
(VOVworld)- សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេស អាស៊ី-អាហ្វ្រិក​បានបើកជា ផ្លូវការនាថ្ងៃទី ១៩ មេសា នៅរដ្ឋធានី Jakarta នៃឥណ្ឌូណេស៊ី។ ថ្លែងមតិក្នុងពិធីនេះ  រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃប្រជាធិបតេយ្យ សមភាព ​និង​សិទ្ធិមនុស្ស នៅទ្វីបអាស៊ី   អាហ្វ្រីក និងលើទូទាំងពិភពលោក។ លោកស្រី ​Retno Marsudi ចាត់ទុកថា​ ទ្វីប អាស៊ីនិងទ្វីបអាហ្វ្រិកត្រូវ​បង្កើនកិច្ច​សហប្រតិ​បត្តិ​ការត្រីភាគី ​រវាង​បណ្ដាប្រទេស មិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍​ រួមគ្នាដោះស្រាយរាល់ការលំបាកសាកល្បង  ក្នុងសម័យកាលថ្មី បង្កើនជំនួបប្រាស្រ័យខាងវប្បធម៌ និងប្រជាជន។​ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ         សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្ដាប្រទេស អាស៊ី-អាហ្វ្រិកនឹងប្រមូលផ្តុំ​សម្រេច រាល់ការងារ ត្រៀមរៀបចំអោយសន្និសីទជាន់ខ្ពស់ អាស៊ី-អាហ្វ្រិក (​នឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ដល់ថ្ងៃទី២៤មេសាខាងមុខនេះ) និងពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី ៦០នៃទិវាសន្និសីទ Bandung៕​

More