សន្និសីទស្តីពីកិច្ចការបរទេសការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២
20/06/2012 08:16
នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ក្រសួង ការពារប្រទេសវៀតណាមបានរៀបចំ សន្និសីទ ស្តីពីកិច្ចការបរទេសការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២។

នាថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបាន រៀបចំ សន្និសីទស្តីពីកិច្ចការបរទេសការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការយោធាមជ្ឃឹម ថ្នាក់ដឹកនាំនៃ ក្រសួងការពារ ប្រទេសវៀតណាម សកម្មភាពកិច្ចការបរទេសការពារប្រទេស ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២ ត្រូវបានអនុវត្តត្រឹមត្រូវតាមផែនការ លើវិស័យ ទ្វេភាគីនិងពហុភាគី នាំមកប្រសិទ្ធភាពជាក់ស្តែង។ កងទ័ពប្រជាជនវៀតណាមបាន សកម្ម និងម្ចាស់ការជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយបណ្ដាប្រទេស លើកកំពស់តួនាទីរបស់មាតុប្រទេស របស់កងទ័ពវៀតណាម ក្នុងតំបន់និងលើ សកលលោក។ ការងារផ្សព្វផ្សាយព័ត៌មាន ឃោសនាកិច្ចការបរទេសការពារ ប្រទេសក៏មាន ការបោះជំហានយ៉ាងសកម្ម។ ថ្លែងមតិក្នុងសន្តិសីទនេះ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស ឧត្តសេនីយ៍ផ្កាយបី Nguyen Chi Vinh សង្កត់ធ្ងន់ថា៖ ក្នុងរយៈ ពេល ៦ ខែចុងឆ្នាំ ២០១២ សកម្មភាពកិច្ចការបរទេសកាពារប្រទេសត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាពតទៅទៀតលើគ្រប់វិស័យ សំដៅការពារ រឹងមាំអធិបតេយ្យភាព បូរណភាពដែនដីរបបសង្គមនិយមដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕
Related





