សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម
13/01/2016 08:20
(VOVworld) – នាថ្ងៃទី ១២ មករា សន្និសីទប្រចាំឆ្នាំវាយ តំលៃលទ្ធផលនៃ សកម្មភាពគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាងជនបទថ្មីនៅវៀតណាម បានប្រព្រឹត្តទៅ នៅទីក្រុង Hoa Binh ខេត្ត Hoa Binh ភាគខាងជើងវៀតណាម។

សន្និសីទវាយតំលៃលទ្ធផលនៃគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាង ជនបទថ្មីនៅវៀតណាម (Image: VNA) (VOVworld) – នាថ្ងៃទី ១២ មករា សន្និសីទប្រចាំឆ្នាំវាយតំលៃលទ្ធផលនៃ សកម្មភាពគំរោងការណ៍របស់ អ.ស.ប. ស្តីពីការកសាងជនបទថ្មីនៅវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុង Hoa Binh ខេត្ត Hoa Binh ភាគខាងជើងវៀតណាម ។ អង្គសន្និសីទទាំងឡាយបានអះអាងថា៖ ទោះបីជានៅមានការលំបាកលំបិន ក្តី ប៉ុន្តែ កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដំណាក់កាល ២០១១- ២០១៥ នៅវៀតណាមបានអនុវត្តប្រកបដោយជោគជ័យ។ ក្នុងឆ្នាំ ២០១៦ គំរោងការណ៍បន្តផ្តល់អាទិភាពផ្តើមឡើងយន្តការគោលនយោបាយដើម្បី អនុវត្តកម្មវិធីកសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាពថែមទៀត ជំរុញការ តភ្ជាប់រវាងអ្នកផលិតជា មួយអ្នកផ្គត់ផ្គង់និងអ្នកលក់ផលិតផល បង្កើតចង្វាក់ តំលៃផលិតកសិផល សុវត្ថភាពនិងមានគុណភាពខ្ពស់។ គំរោងការណ៍ «ការជួយឧបត្ថម្ភរួមរបស់ អ.ស.ប. ចំពោះការកសាងជនបទថ្មី» គឺជាគំរោង ការណ៍ជួយឧបត្ថម្ភខាងបច្ចេក ទេសដោយមានការចូលរួមរបស់អង្គការចំនួន ៥ គឺ៖ FAO (អង្គការកសិកម្ម ស្បៀងអាហាររបស់ អ.ស.ប.) UNIDO (អង្គ ការអភិវឌ្ឍឧស្សាហកម្មរបស់ អ.ស.ប.) UNESCO (អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់ អ.ស.ប.) IOM (អង្គការទទួលបន្ទុកអន្តោប្រវេសន៍អន្តរជាតិ) និង UNV (កម្មវិធីស្ម័គ្រចិត្តរបស់ អ.ស.ប.)៕
Related




