VOV WorldVOV World
សន្តិសុខអង្គការសហប្រជាជាតិបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
13/06/2012 10:08
ក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី 12 មិថុនា បានឯកភាពអនុម័ត្តលើសេចក្ដីសម្រេចចិត្តមួយ សំដៅបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកការឃ្លាំមើលការអនុវត្ត បទដាក់ទណ្ឌកម្មចំពោះសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។
សន្តិសុខអង្គការសហប្រជាជាតិបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
ក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី 12 មិថុនាបានឯកភាពអនុម័ត្តលើ សេចក្ដីសម្រេចចិត្តមួយ សំដៅបើកទូលាយបេសកកម្មរបស់ក្រុមអ្នកជំនាញការនៃ អង្គការសហប្រជាជាតិទទួលបន្ទុកការឃ្លាំមើលការអនុវត្តបទដាក់ទណ្ឌកម្មចំពោះ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ តាមសេចក្ដីសម្រេចចិត្តនេះ ប្រទេស ចំនួន១៥ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារអង្គការសហប្រជាជាតិបានសម្រេច អូសបន្លាយរយះពេលបំពេញបេសកកម្មរបស់ក្រុមអ្នកជំនាញការនេះដល់ថ្ងៃទី១២ កក្កតា ឆ្នាំ ២០១៣ និងគ្រោង ពិនិត្យអំពីការវាយតំលៃបណ្ដាសកម្មភាពដែលទាក់ទិន ដល់បញ្ហានេះ មុនថ្ងៃទី ១២ មិថុនាឆ្នាំ២០១៣។ សេចក្ដីសម្រេចចិត្តនេះបានអោយ ដឹងទៀតថា៖ បណ្ដាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងឃ្លាំ មើលការងាររបស់ក្រុមអ្នកជំនាញការនៅសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ និងអំពាវនាវអោយបណ្ដាស្ថាប័នរបស់អង្គការសហប្រជាជាតិ និងភាគីទាក់ទិននានា រួមគ្នាសហប្រតិបត្តិការយ៉ាងពេញលេញជាមួយគណះកម្មាធិការរបស់ក្រុមប្រឹក្សារ សន្តិសុខនិងក្រុមអ្នកជំនាញការ អង្គការសហប្រជាជាតិ ។ក្រុមអ្នកជំនាញការរបស់ អង្គការសហប្រជាជាតិត្រូវបានក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបង្កើតនា ពេលអនុម័ត្តលើសេចក្ដីសម្រេចចិត្ត ១៨៧៤ អំពីសាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមា នឹតកូរ៉េ ឆ្នាំ ២០០៩។ ក្រុមអ្នកជំនាញការនេះមានភារកិច្ចប្រមូលផ្តុំនិងផ្គត់ផ្គង់ព័តមាន អោយក្រុមប្រឹក្សា អង្គការសហប្រជាជាតិ អំពីការអនុវត្តបណ្ដាបទដាក់ទណ្ឌកម្ម និងបទហ៊ុំព័ត្តចំពោះសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ៕