សប្បាយបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាឯកភាពប្រទេសជាតិ
01/05/2015 09:04
(VOVworld) - កម្មវិធីសំដែងសិល្បៈពិសេសដោយប្រ ធានបទ “ប្រទេសជាតិក្នុងក្ដី សប្បាយទាំងស្រុង” ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ ភាគខាង ត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ២០១៥) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

(VOVworld) - កម្មវិធីសំដែងសិល្បៈពិសេសដោយប្រធានបទ “ប្រទេសជាតិក្នុងក្ដី សប្បាយទាំងស្រុង” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគ ខាង ត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ថ្ងៃទី៣០ មេសា ឆ្នាំ ២០១៥) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម។ កម្មវិធីនេះបានបង្ហាញឡើងវិញរាល់ព្រឹត្តិការណ៍ដ៏ភ្លឺស្វាងក្នុងបណ្ដាខែ ឆ្នាំលំបាក់ក្ដីប៉ុន្តែពោរពេញទៅដោយមោទនភាពរបស់ប្រជាជាតិក្នុងការតស៊ូទាំង២ ដ៏យូរអង្វែងប្រឆាំងអាណានិគមនិយមនិងចក្រពត្តិ រំដោះប្រទេសជាតិ។ទន្ទឹមនឹង នោះ កម្មវិធីក៏បាន បង្ហាញឡើងវិញរូបភាពរបស់កងទ័ពនិងប្រជាជននៅភាគខាង ត្បូងក្នុងនិទាឃរដូវប្រវត្តិសាស្ត្រឆ្នាំ១៩៧៥ ដំណើរការផ្លាស់ប្ដូរថ្មីនៃទីក្រុងហូជីមិញ ដើម្បីទទួលបានសមិទ្ធិ ដ៏ធំធេងលើវិស័យសេដ្ឋកិច្ចសង្គម រួមចំណែកសំខាន់ក្នុងដំ ណើរការធ្វើឧស្សាហូប នីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ធ្វើសមាហរ ណកម្មអន្តរជាតិផងដែរ។ទីក្រុងហូជីមិញក៏បានរៀបចំកម្មវិធីបាញ់កាំជ្រួចផ្កានៅទី កន្លែងចំនួន៣សំដៅបម្រើ ប្រជាជននិងភ្ញៀវទេសចរណ៍មកគយគន់។ កម្មវិធីបាញ់កាំជ្រួចផ្កាអបអរសាទរទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅទីក្រុងហូជីមិញ រីឯនៅរដ្ឋធានីហាណូយ នាយប់ថ្ងៃទី៣០ មេសា កម្មវិធីបាញ់កាំជ្រួចផ្កាអបអរសាទរ ខួបលើកទី ៤០ឆ្នាំឯកភាពប្រទេសជាតិ បានប្រព្រឹត្តទៅដោយព្រមៗគ្នានៅទីកន្លែង ចំនួន៦។នៅតំបន់បឹង Hoan Kiem ក៏បានប្រព្រឹត្តទៅសកម្មភាពសិល្បៈជាច្រើន ដោយមានរូបភាពចម្រុះ ព័ណ៍។លោកស្រី Nguyen Thi Hong ពលរដ្ឋ១នាក់នៅវិថី Hang Da ទីក្រុង ហាណូយបានឲ្យដឹងថា៖ “ថ្ងៃនេះជាទិវារំលឹកខួបអនុស្សាវរីយលើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ។ជាពលរដ្ឋហាណូយ១នាក់ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងនិង មោទនៈអំពី ប្រពៃណីរបស់ប្រទេសជាតិក៏ដូចជាមនុស្សវៀតណាមអង់អាចក្លា ហានមោះមុត។ខ្ញុំគិតថាជនវៀតណាមគ្រប់រូប ជាពិសេសគឺជំនាន់វ័យក្មេងនឹង ពង្រីកប្រពៃណីស្នេហារជាតិ របស់ជីតូនជីតា រក្សាប្រទេសវៀតណាមសន្តិភាព ឯកភាពយ៉ាងស្ថិតស្ថេរ”៕
Related




