VOV WorldVOV World
សប្ដាហ៍ទេសចរណ៍ Quang Ninh ២០១៤នឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ៥សែននាក់
04/04/2014 11:31
Vovworld-នៅសន្និសីទកាសែតឧទ្ទេសនាមអំពីសប្ដាហ៍ទេសចរណ៍ Quang Ninh ឆ្នាំ២០១៤ នាថ្ងៃទី៤មេសា លោក Hoang Quoc Thai នាយករង​មន្ទីវប្បធម៍​កីឡា​និងទេសចរណ៍ Quang Ninh បានឲ្យដឹងថា
សប្ដាហ៍ទេសចរណ៍ Quang Ninh ២០១៤នឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ៥សែននាក់
សប្ដាហ៍ទេសចរណ៍ Quang Ninh ២០១៤នឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ៥សែននាក់ (VOV)         Vovworld-នៅសន្និសីទកាសែតឧទ្ទេសនាមអំពីសប្ដាហ៍ទេសចរណ៍ Quang Ninh ឆ្នាំ២០១៤ នាថ្ងៃទី៤មេសា លោក Hoang Quoc Thai នាយករង​មន្ទីវប្បធម៍​ កីឡា​និងទេសចរណ៍ Quang Ninh បានឲ្យដឹងថា តាមគំរោង សប្ដាហ៍ទេសចរណ៍ Quang Ninh ឆ្នាំ២០១៤ នឹងបានប្រព្រឹត្តទៅដ៏ទូលំទូលាយលើទូទាំងខេត្តជា​មួយ​ បណ្ដា​សកម្មភាពពិសេសគួរឲ្យទាក់ទាញ។​ ចំណុចសំខាន់បំផុតគឺកម្មវិធី Carnaval Ha Long រៀបចំនាយប់ថ្ងៃទី៣០មេសានៅទីក្រុង Ha Long។ ជាមួយប្រធានបទ Quang Ninh ប្រមូលផ្ដុំនិងពង្រីក Carnaval Ha Long 2014 ត្រូវបាន​សម្ដែង​តាម​រូប ភាព​លើដងវិថី រួមផ្សំនឹងសម្ដែងលើរោងល្ខោន។ រួមជាមួយ Carnaval Ha Long សប្ដាហ៍​ទេសចរណ៍ Quang Ninh ឆ្នាំ២០១៤​នៅបានសម្ដែងតាមរយៈ​សកម្មភាព​ ដូចជាពិធីបុណ្យផ្កា Sakura ពិពណ៌វិចិត្រ-រូបថត ជាដើម៕

More