VOV WorldVOV World
សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២
27/04/2012 10:20
VOV-ជាមួយប្រធានបទ “វៀតណាមខ្លាំងអំពីសមុទ្រ-ធ្វើមានពីសមុទ្រ” សប្ដាហ៍​សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅនៅបណ្ដាដំបន់លើទូទាំងប្រទេសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២។ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៧មេសា​នៅ​ក្រុងហាណូយ
សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២
លោក Nguyen Van Cu អគ្គនាយក អគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម និងជាប្រធានគណៈចាត់តាំងសប្តាហ៍សមុទ្រនិងកោះវៀតណាមថ្លែងមតិនៅសន្និសីទ(http://vov.vn) VOV-ជាមួយប្រធានបទ “វៀតណាមខ្លាំងអំពីសមុទ្រ-ធ្វើមានពីសមុទ្រ” សប្ដាហ៍​សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅនៅបណ្ដាដំបន់លើទូទាំងប្រទេសចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២។ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៧មេសា​នៅ​ក្រុងហាណូយក្រសួងធនធាននិងបរិស្ថានវៀតណាមបានឲ្យដឹងថាបណ្ដា​សកម្មភាព​សំខាន់របស់សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងបានរៀបចំនៅខេត្ត Ba Ria –Vung Tau ចាប់ពីថ្ងៃទី៥ដល់៨មិថុនាឆ្នាំ២០១២។ ចំណុចសំខាន់គឺពិធីមិទ្ទីង​និងដង្ហែ​ក្បួនជួយ​ជ្រោមជ្រែងទិវាបរិស្ថានពិភពលោក(ទី៥មិថុនា) និងទិវាមហាសាគរ​ពិភពលោក(ទី៨មិថុនា) នាថ្ងៃទី៥មិថុនានៅទីក្រុង Vung Tau ។ ខេត្ត Ba Ria –Vung Tau ក៏នឹងរៀបចំកម្មវិធីជួប​ប្រាស្រ័យសិល្បៈជាមួយប្រធានបទ“វៀតណាមខ្លាំងអំពី​សមុទ្រ-ធ្វើមានពីសមុទ្រ​”នាយប់ថ្ងៃទី៨មិថុនា។​លោក Nguyen Van Cu អគ្គនាយក អគ្គនាយកដ្ឋានសមុទ្រ​និងកោះ វៀត​ណាម និងជាប្រធានគណៈចាត់តាំងសប្តាហ៍សមុទ្រ​និង​កោះវៀតណាមបានសង្កត់ ធ្ងន់ថា៖ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាទ មជ្ឈឹម លើកទី 4 នីតិកាលទី 10 របស់បក្សកម្មុយ នីស្តវៀតនាម បានបង្ហាញយ៉ាងច្បាស់លាស់ ក្នុងយុទ្ធសាស្ត្រ អំពីសមុទ្រ របស់​វៀតណាម ដល់ឆ្នាំ 2020​គឺ ខំប្រឹងប្រែង នាំវៀតណាម ក្លាយទៅជា​​ប្រទេសខ្លាំង ​អំពីសមុទ្រ និងធ្វើមានពីសមុទ្រ។ ដើម្បីធ្វើបានដូច្នេះ ការងារឃោសនា អប់រំ អំពី​សមុទ្រ និងកោះ ត្រូវបានលើកកំពស់ សំរាប់ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ ក៏ដូចជា ប្រជាជនទាំងមូល។ ពិសេសគឺ សហគមប្រជាជន តាមមាត់សមុទ្រយល់ច្បាស់ នូវ​តួនាទី ទីតាំងសំខាន់ នៃសមុទ្រកោះ ក្នុងបុព្វហេតុអភិវឌ្ឈន៏ សេដ្ឋកិច្ច សង្គម និង​ ការ​ពារសន្តិសុខ ការពារប្រទេសរបស់ទឹកដី។ ការទទួលខុសត្រូវ ក្នុងការធ្វើ​អាជីវកម្ម ប្រើប្រាស់ ធនធានសមុទ្រ ប្រកបដោយសមស្រប រក្សារបាន​ការ​អភិវឌ្ឈន៏ យ៉ាងចីរភាពរបស់សមុទ្រទាំងឡាយ”៕