VOV WorldVOV World
សប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី
27/06/2014 08:51
(VOVworld) - បន្ទាប់ពីការតាំងពិព័រណ៍គំនូរខ្មុកម្រាក់ សប្ដាហ៍”វប្បធម៏វៀតណាមនៅសហព័ន្ធរុស្សី”​​ បាន បើកជាផ្លូវការ នាយប់ថ្ងៃ ទី២៥ មិថុនា នៅរដ្ឋធានីម៊ូស្គូ រុស្សី។
សប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី
(VOVworld) - បន្ទាប់ពីការតាំងពិព័រណ៍គំនូរខ្មុកម្រាក់ សប្ដាហ៍”វប្បធម៏វៀតណាមនៅ សហព័ន្ធរុស្សី”​​ បានបើកជាផ្លូវការ នាយប់ថ្ងៃទី ២៥ មិថុនា នៅរដ្ឋធានីម៊ូស្គូ រុស្សី។ថ្លែង មតិនៅឱកាសនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៏ កីឡា និងទេសចរណ៍វៀតណាមលោក​ Hoang Tuan Anh បានសង្កត់ធ្ងន់ថា កម្មវិធីនេះ ជាឱកាសដើម្បីទស្សនិកជនរុស្សី និង មិត្តភកិ្តអន្តរជាតិ ដែលកំពុងរស់នៅ ធ្វើការនៅរុស្សី យល់ដ៏ជ្រាលជ្រៅជាងទៀតអំពី ខឿនវប្បធម៏ដ៏សម្បូរបែប ពោពេញទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម។​ លោក Hoang Tuan Anh ជឿជាក់ថា កម្មវិធីនេះនឹងរួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព​ កិច្ចសហប្រតិបតិ្តការប្រពៃណី និងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេស ទាំង២។ នាថ្ងៃទី២៦ មិថុនា បណ្ដាសកម្មភាពក្នុងក្របខ័ណសប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី ដូចជា សិក្ខាសាលាអំពីកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយវប្បធម៏ សិល្បៈទ្វេភាគី និងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍វៀតណាមនៅរុស្សី បានប្រព្រឹត្តទៅ។ក្រៅពីនោះ សប្ដាហ៍ខ្សែភាពយន្តវៀតណាម ក៍បានបើកនៅរដ្ឋធានីម៊ូស្គូផងដែរ។

More