VOV WorldVOV World
ស្ថានភាពដ៍ស្មុគស្មាញនៅតែកើតមានឡើងនៅប្រទេសអ៊ុយក្រែនខាងកើត-ត្បូង
05/05/2014 10:21
(VOVworld)-នាថ្ងៃទី៤ឧសភា ប្រធានាធិបតីបណ្តោះ អាសន្នរបស់អ៊ុយក្រែនលោក Aleksander Turchinov បានទទួលស្គាល់ថា
ស្ថានភាពដ៍ស្មុគស្មាញនៅតែកើតមានឡើងនៅប្រទេសអ៊ុយក្រែនខាងកើត-ត្បូង
កងទ័ពចំណាលអ៊ុយក្រែននៅទីក្រុងSlavyanskនាថ្ងៃទី២៤មេសា (រូបថត៖AFP/TTXVN) (VOVworld)-នាថ្ងៃទី៤ឧសភា ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ុយក្រែនលោក Aleksander Turchinov បានទទួលស្គាល់ថា ស្ថានភាពនៅទីក្រុង Donetsk និងទីក្រុង Lugansk គឺខុសប្លែកពីបណ្តាតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន។ ប្រជាជននៅតំបន់ ពោលខាងលើសុទ្ធតែគាំទ្ររុស្ស៊ីនិងកងកម្លាំងការពារច្បាប់ នៅតំបន់ចំនួន២នេះក៏ សុទ្ធតែមានមនោសញ្ចេតនាដ៏ល្អជាមួយបាតុករ។ ក្នុងថ្ងៃ ដ៏ដែល នាយករដ្ឋមន្រ្តី បណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk បានសន្យាថា នឹងអនុវត្តន៍ ការកែទម្រង់រដ្ឋធម្មនុញ្ញ ក្នុងនោះមានការបែងចែកសិទ្ធ អំណាចសម្រាប់តំបន់ នានា ព្រមទាំងធានថានឹងធានាអំពីការប្រើប្រាស់ភាសា​រុស្ស៊ី។ នាថ្ងៃទី៤ឧសភា នៅទីក្រុង Odessa បានប្រព្រឹត្តទៅការធ្វើបាតុកម្មទ្រង់ ទ្រាយធំសំដៅប្រឆាំងជំ ទាស់រាល់សកម្មភាពយោធារបស់រដ្ឋអំណាចជាបណ្តោះ អាសន្នអ៊ុយក្រែន និងទាមទាឲ្យដោះលេងបាតុករចំនួន១០០នាក់ដែលត្រូវ ចាប់ខ្លួនមុននេះ៕

More