VOV WorldVOV World
ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា
02/02/2016 10:54
(VOV)_នាព្រឹកថ្ងៃទី២កុម្ភះ នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ​២០១៦ជាង១០០កញ្ចប់
ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា
ស្ថានទូតវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីចំពោះអាណិកជនវៀតណាមនៅកម្ពុជា           (VOV)_នាព្រឹកថ្ងៃទី២កុម្ភះ នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ស្ថានទូតវៀតណាមប្រ ចាំនៅព្រះរាជាណាចក្រកម្ពុជា បានជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ​២០១៦ ជាង១០០កញ្ចប់ ចំពោះអាណិកជនវៀតណាមក្រីក្រនៅក្នុងតំបន់។ ​នាថ្ងៃនេះដែរ  ក្រុមហ៊ុនទូរស័ព្ទ Metfone Campuchia រួមសហការជាមួយ​អគ្គសមាគម​ជន​កម្ពុជា មានដើមកំណើតវៀតណាម ជូនអំណោយចំនួន១៥០​ចំណែក ​ចំពោះអាណិកជន វៀតណាមនៅរាជធានីភ្នំពេញ។ លោក Chau Van Chi ប្រធានអគ្គសមាគមជនកម្ពុ ជាមានដើមកំណើតវៀតណាមបានអោយ​ដឹង​ថា​៖​ច្រើនឆ្នាំមក អគ្គសមាគមបានរួម សហការជាមួយអង្គការ អង្គភាពអាជីវកម្មរៀបចំទៅជូនអំណោយចំពោះអាណិក ជនវៀតណាម ជាពិសេសគឺក្នុងឱកាសចូលឆ្នាំថ្មី។ លោក Dan Van Son ជនមួយនាក់ ដែលបានទទួល​បុណ្យចូលឆ្នាំថ្មី​បានអោយ​ដឹង​ថា៖           “ខ្ញុំមោទនភាពណាស់ ដោយបានក្រុមហ៊ុនយកចិត្តទុកដាក់ដល់បងប្អូន​អាណិក​ ជននៅ​ក​ម្ពុជា។ តាងនាមអោយគ្រួសារ និងបងប្អូនអាណិកជននៅទីនេះ ខ្ញុំសូមថ្លែង អំណរ​គុណ​ចំ​ពោះ​ក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ចំពោះជីវភាព​រស់នៅខាង​ស្មារ តី​របស់​បងប្អូន។​គ្រាន់​តែ​ឆ្នាំណា​ បងប្អូនយើងខ្ញុំក៏ទទួលបានអំណោយបុណ្យចូលឆ្នាំ ថ្មីពី​ក្រុមហ៊ុន Metfone ដែរ៕”

More