ស្ថានទូតវៀតណាមប្រចាំនៅលាវរៀបចំពិធីអបអរសាទរឆ្នាំថ្មី ២០១៣
01/02/2013 09:55
(VOV)_នាយប់ថ្ងៃទី ៣១ មករា នៅទីក្រុងវៀងច័ន្ទ ឡាវ ស្ថានទូតវៀតណាម បានរៀបចំពិធីជួបលៀង អបអរសាទរនិទាឃរដូវ ឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ Nguyen Manh Hung បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនឡាវ បានបង្កលក្ខណះ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។

(VOV)_នាយប់ថ្ងៃទី ៣១ មករា នៅទីក្រុងវៀងច័ន្ទ ឡាវ ស្ថានទូតវៀតណាម បាន រៀបចំពិធីជួបលៀង អបអរសាទរនិទាឃរដូវ ឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ ឯកអគ្គ រដ្ឋទូត វៀតណាម ប្រចាំនៅឡាវ Nguyen Manh Hung បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និង ប្រជាជនឡាវ បានបង្កលក្ខណះ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូត Nguyen Manh Hung បានចាត់ទុកថា÷ឆ្នាំ ២០១២កន្លងទៅ ពោពេញអត្ថន័យដ៏សែនសំខាន់ នៃ ប្រទេស ទាំងពីរ ជាមួយសកម្មភាពជាច្រើន ដូចជា រំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គី ភាព មិត្តភាព ២០១២ លើកទី ៥០ឆ្នាំ បង្កើតទំនាក់ទំនងការទូត និងលើកទី ៣៥ …ជា ដើម។ ឯកអគ្គរដ្ឋទូត Nguyen Manh Hung បានសម្ដែងគោលបំណងថា÷ ក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តបានជំរុញខ្លាំងលើគ្រប់វិស័យ និងកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavat Lengsavath បានអោយដឹងថា÷ “ ក្នុងបរិយាកាសសប្បាយរីករាយដូច្នេះ យើងខ្ញុំកាន់តែនឹកដល់ប្រជាជនវៀតណាម ជាបងប្អូន បានរួមសុខរួមទុក្ខជាមួយគ្នា រួមគ្នាតស៊ូនិងដណ្ដើមជ័យជំនះដូចគ្នា។ ក្នុងឱកាសចូលឆ្នាំថ្មី ២០១៣ ខ្ញុំមានគោលបំណងថា÷ប្រទេសយើងនឹងបន្តរឹតបណ្តឹងថែមទៀតចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ទាំងពីរ៕” ឧបនាយករដ្ឋមន្ត្រីឡាវ Somsavat Lengsavath(http://vietbao.vn)
Related




