VOV WorldVOV World
ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ខាល ចត្វាស័ក ឆ្នាំ២០២២
22/01/2022 08:10
(VOVWORLD) - អញ្ជើញចូលរួមក្នុងពិធីនេះមានភ្ញៀវជិត ១៥០ នាក់ដែលបានតភ្ជាប់បណ្តាញពីទីកន្លែងជាច្រើនទូទាំងសហរដ្ឋអាមេរិក រួមទាំងតំណាង សហគមន៍វៀតណាមនៅអាមេរិក និងមិត្តភក្តិអាមេរិកនិងអន្តរជាតិជាច្រើនដែលស្និទ្ធស្នាលជាមួយវៀតណាម។
ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ខាល ចត្វាស័ក ឆ្នាំ២០២២
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ថ្លែងមតិជូនពរឆ្នាំថ្មី  (រូបថត៖ baoquocte.vn) នាថ្ងៃទី ២២ មករា ស្ថានទូត វៀតណាមប្រចាំនៅអាមេរិកបានរៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ តាមទម្រង់ អនឡាញ។ អញ្ជើញចូលរួមក្នុងពិធីនេះមានភ្ញៀវជិត ១៥០ នាក់ដែលបានតភ្ជាប់បណ្តាញ ពីទីកន្លែងជាច្រើនទូទាំងសហរដ្ឋអាមេរិក រួមទាំងតំណាង សហគមន៍វៀតណាមនៅអាមេរិក និងមិត្តភក្តិអាមេរិកនិងអន្តរជាតិជាច្រើនដែលស្និទ្ធស្នាលជាមួយវៀតណាម។ ថ្លែងមតិជូនពរប្រជាជនវៀតណាមនិងមិត្តអាមេរិក ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានគូសបញ្ជាក់អំពីអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងទំនាក់ទំនងវៀតណាម-អាមេរិក ក៏ដូចជាការរីកចម្រើនយ៉ាងខ្លាំងរបស់សហគមន៍វៀតណាមនៅអាមេរិក ទោះបីជាមានការលំបាក និងបញ្ហាប្រឈមបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។  លោកឯកអគ្គរដ្ឋទូតសម្តែងគោលបំណងថា ឆ្នាំខាល ចត្វាស័ក ២០២២ ខាងមុខនេះនឹងនាំមកសំណាងល្អ ជោគជ័យ ការស្តារឡើងវិញនិងការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតរបស់វៀតណាមក៏ដូចជាការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅវៀតណាម លោក Marc Knapper បានសម្តែងនូវសេចក្តីរីករាយនិងកិត្តិយសដែលបានវិលត្រឡប់មកបំពេញការងារនៅវៀតណាមវិញក្នុងនាមជាឯកអគ្គរដ្ឋទូត។ ឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា នឹងខិតខំអស់ពីសមត្ថភាព ដើម្បីបន្តកសាងទំនាក់ទំនងវៀតណាម-អាមេរិក រួមចំណែកដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៃតំបន់ និងពិភពលោក៕

More